បុរស​ខ្មែរ​អ៊ិ​ស្លាម​ម្នាក់​ត្រូវ​ប្រព​ន្ឋ​ជះ​ទឹក​អាស៊ីដ​រលាក​រោល​ពេញមុខ ព្រោះតែ​ភ្លើង​ប្រចណ្ឌ

, , Leave a comment

​ខេត្តក្រចេះ ៖ បុរស​ម្នាក់​ដែល​គេ​ដឹងថា ជា​ជនជាតិខ្មែរ​អ៊ិ​ស្លាម ត្រូវ​ស្រោច​ពេល​ផ្ទៃមុខ​ដោយ​ទឹក​អាស៊ីដ ខណៈ​កំពុង​ផឹកស៊ី​ជាមួយ​មិត្តភក្តិ ត្រូវ​ស្ត្រី​ជា​ប្រព​ន្ឋ យក​ទឹក​អាស៊ីដ​ជះ​ពេញ​ផ្ទៃមុខ​ក្តៅក្រហល់ក្រហាយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​៦ កញ្ញា ២០១៣ ស្ថិតក្នុង​ភូមិ​សូ​បា ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ ។ ជនរងគ្រោះ​ដោយ​ទឹក​អាស៊ីដ​មានឈ្មោះ​តាំ លា អាយុ​៤៤​ឆ្នាំ ជា​កម្មករ​ចំការកៅស៊ូ​ស្នួល​។

 

​តាម​ប្រភពព័ត៌មាន​ឱ្យដឹងថា មុនពេល​កើតហេតុ​បុរសរងគ្រោះ​បាន​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​៣​នាក់ ស្រី​ម្នាក់​នៅផ្ទះ​ឈ្មោះ​វី ហើយ​ភ្លាមនោះ​ស្រាប់តែ​ស្ត្រី​ជា​ប្រព​ន្ឋ មកដល់​ក៏​ស្រែកជេរ​នូវ​ពាក្យ អសុរោះ ដោយសារ​ខឹង​ប្រចណ្ឌ​ប្តី ជាមួយ​ស្ត្រី​ឈ្មោះ​ពៅ ដែល​អង្គុយ​ផឹក​ជាមួយ រួច​ក៍​ដើរ​ត្រឡប់ទៅផ្ទះ​វិញ ។ លុះ​មួយសន្ទុះ​ក្រោយមក ក៏​ឃើញ​ស្ត្រី​ជា​ប្រព​ន្ឋ​ដើរមក​ម្តងទៀត ដោយមាន​កាន់​ដប​ទឹក​សុទ្ធ ច្រក​ទឹក​អាស៊ីដ​មកដល់​លើក​ជះ​ចំ​ពេញ​ផ្ទៃមុខ​ប្តី​តែម្តង​។​

 

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​មិត្តភក្តិ និង​បានជា​ប្រជាពលរដ្ឋ ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ៕

1-4936

 

Leave a Reply

(*) Required, Your email will not be published