បាញ់​ពីរ​គ្រាប់​ផ្អើល​ប្រជាពលរដ្ឋ​ទាំង​រាត្រី សមត្ថកិច្ច​បានត្រឹមតែ​ទៅ​រើសយក​សម្បក​គ្រាប់

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ដ៏​ភ្ញាក់ផ្អើល​បន្ទាប់ពី​ឮស្នូរ​ផ្ទុះ​កាំភ្លើង​ចំនួន ២ គ្រាប់ នៅតាម​បណ្តោយ​ផ្លូវ​លេខ​១៤៣ កែង​ផ្លូវ​លេខ​២៨៨ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៣ ហើយ​សមត្ថកិច្ច​នគរ​បាល​បាន​ទៅដល់​បានត្រឹមតែ​ទៅ​រើសយក​សម្បក​គ្រាប់​មក​រាយការណ៍​ឲ្យ​ថ្នាក់លើ​តែប៉ុណ្ណោះ ។​

banh (2)

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ក្រុមក្មេងស្ទាវ ២​ក្រុម ដែលមាន​គ្នា​ប្រម​ណ​ជាង​១០​នាក់ ដេញ​វាយ​គ្នា​យ៉ាង​ប្រសេចប្រសាច តាំងពី​ខាងមុខ​វត្ត​មហាមន្ត្រី រហូតមកដល់​ចំណុចកើតហេតុ​ខាងលើ ទើប​បណ្តាល​ឲ្យ​ភាគី​ម្ខាង​ផ្ទុះ​កំហឹង​ទ្រាំ​មិនបាន ដក​កាំភ្លើងខ្លី បាញ់​ឡើង​ទៅលើ​ជាការ​ព្រមាន​ដល់​ក្រុម​ក្មេង​ម្ខាង​ទៀត​ចំនួន​២​គ្រាប់ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ  កំពុង​លង់លក់​ក្នុង​ដំណេក បាននាំគ្នា​ចុះមក​មើល និង​ធ្វើ​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ផ្អើល​ចុះមក​អន្តរាគមន៍​ភ្លាមៗ ។ ប៉ុន្តែ​ខណៈ​សមត្ថកិច្ច​ចុះ​មកដល់​កន្លែងកើតហេតុ ពួកគេ​បាន​រត់គេចខ្លួន​បាត់អស់​ទៅហើយ ដូច្នេះ​សមត្ថកិច្ច​បានត្រឹមតែ​ចុះមក​រើសយក​សំបក​គ្រាប់កាំភ្លើង​ដែល​បាញ់​រួចហើយ ដើម្បី​យកទៅ​រាយការណ៍​ទុកជា​ឯកសារ កសាង​សំណុំរឿង​បញ្ជូនទៅ​ថ្នាក់លើ ។​

banh (1)

​ក្រោយពេល​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ករណី​ខាងលើ មិនមែនជា​ករណី​បាញ់​ប្លន់ ឬក៏​ជា​ករណី​បាញ់​គំនុំ​នោះទេ ប៉ុន្តែ​វា​អាចជា​ករណី​បាញ់​គំរាម​ដល់​ក្រុម​ក្មេង​ទំនើង​ដែល​ស្រវឹង ផ្ទុះ​ហិង្សា​ជាមួយ​គ្នាឯង រហូត​ឈានដល់​ការបាញ់បោះ​សេរី​ជាមួយគ្នា ៕

 

 

Leave a Reply

(*) Required, Your email will not be published