សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ករណី​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ​ទៅ​តុលាការ​

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ពីរ​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគ​បាល​ក្រុង​សេរី​សោ​ភ​ណ័​ធ្វើការ​ឃាត់ខ្លួន នៅពេលដែល​ពួកគេ​បានធ្វើ​សកម្មភាព​លបចូល​លួច​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ប្រជាពលរដ្ឋ ។ ការឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤៤​នាទី​ព្រឹក ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ក្បាល​ស្ពានថ្ម​ព្រះ​ពន្លា ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

 

​តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើនេះ​មានឈ្មោះ ធិ​ន សុភ​ក្ត្រ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា និង​ម្នាក់ទៀត​មានឈ្មោះ ថោ ប៉េង​លាភ ហៅ​ហាប់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅក្នុង​ភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ទាំងពីរ​នាក់​នេះ​មានមុខ​រប​មិន​ពិតប្រាកដ​។ រីឯ​ជនរងគ្រោះ​មានឈ្មោះ ឃ្លាំង ប៊ុន​ឡាយ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទី​លំ​ភូមិ​កើតហេតុ​ខាងលើ មាន​រប​ជា​អា​ជីករ​។

 

​ប្រភព​ដដែល​បាន​បន្តទៀតថា មុនពេល​កើតហេតុ ជនសង្ស័យ​ទាំង​២​នាក់​បានធ្វើ​សកម្មភាព​ប្រើប្រាស់​កំណាត់ ក្រមា និង​ចង្វាយខ្សែ ចង​ចំរឹង​ប​ង្អូ​ច​រឹត​ទាញ​ឲ្យ​របើក​ចំរឹង​ប​ង្អូ​ច ១​ដើម ហើយ​ពួកគេ​ចូល​លួច​យក​ទ្រព្យសម្បត្តិ មាន កុំព្យូទ័រ​ម៉ាក Lennovo ១​គ្រឿង ទូរស័ព្ទដៃ​ម៉ាក Cell Cad ១​គ្រឿង អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ១​សន្លឹក ប័ណ្ណ​សម្គាល់​យានយន្ត​២​សន្លឹក​។​

 

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ដើម្បី​ធ្វើការ សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​ចាត់ការ​ទៅតាម​នីតិ វិធី​ច្បាប់​៕

photo(41)

 

Leave a Reply

(*) Required, Your email will not be published