ក្មេងស្រី​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈដែល​រថយន្ដ​ដឹក​សិស្សសាលា​អន្ដរជាតិ​សិង្ហ​បុរី​បើក​បុក

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍មួយ​ បាន​បណ្តាល​ឲ្យ​កុមារី​ម្នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ យ៉ាង​អ​ណោ​ច​អាធ័ម ខណៈដែល​ក្មេងស្រី​នេះ​កំពុង​ជិះ​កង់​ចេញពី​សាលារៀនត្រូវ​រថយន្ដ​ដឹក​សិស្សសាលា​អន្ដរជាតិ​សិង្ហ​បុរី​មួយគ្រឿង​បាន​បុក ។ ហេតុការណ៍​ដ៏​សែន​រន្ធត់​មួយ​នេះ​កើតឡើង​នៅវេលា​ម៉ោង ៤ និង ២០ នាទី​រសៀល ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ផ្លូវ​លេខ​៣២៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

1(37)

​ប្រភពព័ត៌មាន​ពី​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា មុនពេល​កើតហេតុ​ក្មេងស្រី​ឈ្មោះ​ថន នី​កា អាយុ​៨​ឆ្នាំ ជា​សិស្សសាលា​ឯកជន​មាន​ទីលំនៅ​ផ្ទះ​លេខ​៣២ ផ្លូវ​លេខ​៣២៤ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក បាន​ជិះ​កង់​ចេញពី​សាលារៀន​សំដៅទៅ​ផ្ទះ ។ ខណៈនោះ​ស្រាប់​តែមាន​រថយន្ដ​ដឹក​សិស្ស សាលា​អន្ដរជាតិ​សិង្ហ​បុរី ពណ៌​ស ១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2O-2685 បើកបរ​ដោយ​បុរស​ឈ្មោះ ទៀប សុភា អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៣០ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក បាន​បើក​ពី ក្រោយពី​ក្មេងស្រី​រងគ្រោះ​រួច​បាន​ជ្រុល​ចង្កូត​ទៅបុក​កង់​ដែល​នាង កំពុង​ជិះ​បណ្ដាលឱ្យ​ដួល​បោក​ក្បាល​នឹង ថ្នល់​ស្លាប់​ភ្លាម​មួយ​រំពេច ។​

3(27)

ក្រោយពី​មាន​ឧ​ប​ទ្ទ​ហេតុនេះ​កើតឡើង​អ្នកបើកបរ​រថយន្ដ​នេះ​បម្រុង​ជិះ រថយន្ដ​គេចខ្លួន តែ​ត្រូវបាន នគរបាល​មូលដ្ឋាន​ឃាត់​ទាន់​បញ្ជូនទៅ​អធិការនគរបាល​ខណ្ឌ​ទួលគោក ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

 

 

Leave a Reply

(*) Required, Your email will not be published