ប្រើ​អំណាច​ជា​មន្ត្រីនគរបាល​នៅ​ក្រសួងមហាផ្ទៃ ដើម្បី​ដោះស្រាយ​បញ្ហា​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ទៅ​ចោមរោម​មើល​ពេញ​ផ្លូវ កាលពី​វេលា​ម៉ោង ៩ ព្រឹក​ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ជិត​ភោជនីយដ្ឋាន​ជំនោរ​ក្បាល​ទំនប់​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់ ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដែល​បណ្តាលមកពី បុរស​ពីរ​នាក់​ឪពុក និង​កូន​បាន​ជេរប្រមាថ​រក​វាយ​ដល់​យុវជន​ម្នាក់​ដែលជា​អ្នកលក់​ផ្លែឈើ​អូស​តាម​រទេះ​។​

07-09 (2)

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គេ​ឃើញ​យុវជន​ម្នាក់​មិន​ប្រាប់​ឈ្មោះ​បាន​អូស​រទេះដឹក​ផ្លែ​សាវម៉ាវ ដើរ​លក់​តាមផ្លូវ ក៏​ស្រាប់តែ​បុរស់​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក អែ​ប្លែ​ត ពណ៌​ខ្មៅ​លាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1AU-3111 បើកបរ​ជិះ​ឌុប​គ្នា​ពី​នាក់​ដែលមាន​ល្បឿន​លឿន ហើយក៏​ជ្រុល​ទៅបុក​និង​រទេះដឹក​ផ្លែឈើ ហើយ​ដួល​រងរបួស​រលាត់​ក្បាល ជង្គង់​បន្តិចបន្តួច ពេល​ងើប​ពី​ដួល​ក៏​ឈរ​ជ្រែង​ជេរប្រមាថរ​កវៃ​អ្នកលក់​ផ្លែឈើ​ដោយ​ចោទថា អ្នកលក់​ផ្លែឈើ​ជា​អ្នកបង្ក​តែ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​មានការ​ឈឺឆ្អាល បាន​និយាយប្រាប់​សមត្ថកិច្ច​ថា អ្នកជិះ​ម៉ូតូ​ទេ​ជា​អ្នក​ខុស​មក​បុក​គេ ហើយ​បែរជា​គំរាម​រក​វាយ​គេ​ទៀត​។​

 

​ក្រោយពី​និយាយ​មិន​ឈ្នះ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ ខ្លួន​ក៏​ទូរស័ព្ទ​ហៅ​ឪពុក​ដែល​អះអាងថា ជា​មន្ត្រីនគរបាល​នៅ​ក្រសួងមហាផ្ទៃ​ដើម្បី​មកជួយ​ឈ្លោះ​ឲ្យ រឹត​តែមាន​កំហុស​បន្ថែ​ម​។ ពេលមកដល់​កន្លែងកើតហេតុ​ឪពុក​ក៏បាន​អួតអាង​ប្រាប់​គេ​ថា ខ្លួន​ជា​មន្ត្រីនគរបាល​នៅ​ក្រសួងមហាផ្ទៃ តែ​សម្លៀកបំពាក់​ជា​ស៊ីវិល ហើយ​ច​ង្អុ​រ​មុខ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ចេះដឹង រឿង​គ្រោះថ្នាក់​នេះ មិនមែនជា​រឿង​ពួកអ្នកឯង​ទេ​។

07-09 (1)

​ក្រោយពី​ពេល​កើតហេតុ សមត្ថកិច្ច​មូល​ដា្ឋ​ន​ដោយ​យល់មុខ​មន្ត្រីនគរបាល​រូបនោះ ទើប​បង្ខំ​ឲ្យ​យុវជន​ដែល​លក់​ផ្លែ​ឈ​ទៅ​សុំទោស​ដើម្បី​បញ្ចប់រឿង ៕

 

 

Leave a Reply

(*) Required, Your email will not be published