សមត្ថកិច្ច​ពួនស្ទាក់​ចាប់បាន​ចោរ​ជំនាញ​ឆ្លងដែន​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ចោរ​ជំនាញ​កាច់​សោ​ម៉ូតូ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ក្របួច​ជាប់ ព្រមទាំង​ដកហូត​ម៉ូតូ​មួយគ្រឿង ម៉ាក AIR BLADE ពណ៌​ទឹកប្រាក់ ដែល​លួច​ពី​ប្រទេស​វៀតណាម ដើម្បី​យកមក​លក់​នៅ​រាជធានី​ភ្នំពេញ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​ចូល បុរី​ស្រេង​គង់ កែង​នឹង​ផ្លូវ​២១៧ ក្នុងភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ។​

 

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ គី វិ​រៈ  ហៅ​មិ​ត្ដ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​និង​ស្នាក់ នៅ​មិន​ពិតប្រាកដ​និង​មាន​ស្រុកកំណើត​នៅ​ភូមិ​ពោធិ៍ ឃុំ​មេស​ថ្ង​ក ស្រុក​ចន្ទ្រា ខេត្ដ​ស្វាយរៀង រួម​នឹង​វត្ថុ​តាម​ដែល​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​មួយគ្រឿង ម៉ាក AIR BLADE ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ព្រះសីហនុ 1A-5530 ។​

 

​លោក​នាយរង​ផ្នែក​នគរបាល​ព្រហ្ម ទណ្ឌ​ខណ្ឌដង្កោ​ប្រាប់​ឱ្យដឹងទៀតថា ជនសង្ស័យ​ខាងលើនេះ​ក្រោយពី​សាកសួរ បាន​សារភាពថា រូបគេ​និង​បក្ខពួក​ធ្លាប់ បានធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​ពី ប្រទេស​វៀតណាម​យកមក​លក់​នៅក្នុង ប្រទេស​កម្ពុជា​បាន​ជាង​៣០​លើក​រួចមក​ហើយដោយ​មាន​បក្ខពួក​៣-៤​នាក់ កំពុង ធ្វើ​សកម្មភាព​ល្មើស​រាល់ថ្ងៃនេះ ។​

photo-3(44)

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​សមត្ថកិច្ច យកមក​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​ដោះស្រាយ​បន្ដទៀត ៕

 

 

Leave a Reply

(*) Required, Your email will not be published