បុក​ឃឿន​ផ្លូវ អ្នកបើក​រត់គេច​បាត់​ស្រមោល ទុក​ឲ្យ​រថយន្ត​ដេក​ផ្ងារពោះ​កណ្តាលផ្លូវ​

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ រថយន្ត​មួយគ្រឿង​បាន​ដេក​ផ្ងារពោះ នៅ​កណ្តាលផ្លូវ​វេ​ង​ស្រេង ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​ម៉ោង​១២​និង​៣០​នាទី​យប់ ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៣តែ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ទេ​។​

 

​ប្រភពព័ត៌មាន​ពី​អ្នកឃើញ​ហេតុការណ៍​បាន​រៀបរាប់ថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​បើករថយន្ត​តាក់ស៊ី​ម៉ែត្រ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2I-9826 តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង លុះ​ទៅដល់​ចំណុចកើតហេតុ ក៏​ទៅបុក​ឃឿន​ផ្លូវ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​តែម្តង​។ លុះ​ឃើញ​ហេតុការណ៍​ដូចនេះ អ្នកបើករថយន្ត បាន​បើកទ្វារ​រត់គេច​បាត់ស្រមោល​។​

 

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចុះទៅ​វាស់វែង និង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ដើម្បី​ដោះស្រាយ​៕

gggg

 

Leave a Reply

(*) Required, Your email will not be published