ក្រុមគ្រួសារ​មួយ​ស្វែង​រកឃើញ​កំណប់មាស​តម្លៃជាង​ ៣៥០.០០០ ដុល្លារ

, , Leave a comment

សហរដ្ឋអាមេរិក​ ៖ ក្រុមគ្រួសារ​មួយ​ដែល​ជំនាញ​ប្រមាញ់​ឃ្លាំង​ទ្រព្យ​នៅ​អាមេរិក​ទើប​ស្វែង​រកឃើញ​កំណប់មាស​តម្លៃ ៣៥០.០០០ ដុល្លារ ក្នុង​នាវា​ដែល​លិច​នៅ​សមុទ្រ នៃ​រដ្ឋ Florida ។តាម Telegraph លោក Rick និង​ភរិយា Schimitt រួមជាមួយ​កូន គឺៈ Hillary និង Eric បាន​រកឃើញ​ខ្សែ​កមាស អាយុកាល ៣០០ ឆ្នាំ និង​កាក់​មាស ៥ ក្នុង​សំណល់ នៃ​កង​នាវាចម្បាំង​អេស្បាញ​មួយ ។

gold (1)

​នាវា​ទាំងនេះ បាន​លិចលង់​ដោយសារ​ព្យុះ នៅ​សមុទ្រ Florida កាលពី​ខែកក្កដា ឆ្នាំ​១៧១៥ ពេល​កំពុងធ្វើដំណើរ​ពី Havana ប្រទេស គុយបា ទៅកាន់​អេស្បាញ ។ ក្រុមហ៊ុន​គ្រឿងអលង្ការ​មានឈ្មោះ 1715 Fleet-Queens Jewels UC បាន​ទិញ​នាវា​លិច​១​នេះ កាលពី​ឆ្នាំ​២០១០ ហើយ​អនុញ្ញាត​ឲ្យ​អ្នកដទៃ ក្នុងនោះ​មាន​ក្រុមគ្រួសារ​របស់ Schimitt ស្វែងរក​ឃ្លាំង​ទ្រព្យ ។​

gold (2)

​ក្រុមគ្រួសារ Schimitt រស់នៅ Sanford រដ្ឋ Florida បាន​ជក់ចិត្ត​នឹង​របរ​នោះ យូរ​ឆ្នាំ​មកហើយ ។ ពួកគេ​មាន​ក្រុមហ៊ុន​ជំនាញ​ខាង​ស្ទួ​ច​យក​បណ្តា​ជ័យ​ភ័​ណ្ឌ ខណៈ Booty Salvage ។ បរិមាណ​មាស ដែល​ពួកគេ​ទើប​រកឃើញ មានតម្លៃ​ច្រើន​បំផុត ក្នុងចំណោម​របស់រប​រ ដែល​គេ​ធ្លាប់​រកបាន ។ កាលពី​ឆ្នាំ​២០០២ Schimitt បាន​រកឃើញ ថាស​ប្រា​ក់មួយ មានតម្លៃ ២៥.០០០ ដុល្លារ​អាមេរិក គ្រា​ដែល​គាត់​ទើប​រៀន​ឆ្នាំ​ទី​២ មហាវិទ្យាល័យ ។​

gold (4)

​តាមច្បាប់ អាមេរិក និង​រដ្ឋ Florida បរិមាណ​មាស​នេះ ត្រូវ​ស្ថិតនៅក្រោម​ការគ្រប់គ្រង របស់​តុលាការ​នៃ​រដ្ឋ Florida ហើយ​តុលាការ​នេះ មាន​សិ​ទ្ថិ​រក្សាទុក ២០% នៃ​បរិមាណ​មាស​នេះ តម្កល់ទុក​សម្រាប់​សារៈមន្ទីរ ហើយ​ចំនួន​នៅសល់ គឺ​ចែក​ស្មើរ​ឲ្យ​សមាជិក​របស់​គ្រួសារ Schimitt និង​ក្រុមហ៊ុន 1715 Fleet-Queen Jewels UC ៕

  gold (3)

 

Leave a Reply

(*) Required, Your email will not be published