ជិះ​ម៉ូតូ​គេច​ជង្ហុក​ដួល​បោក​ក្បាល​សន្លប់​ស្ដូកស្ដឹង​

, , Leave a comment

​ខេត្ដ​កំពត ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ដួលសន្លប់​ស្ដូកស្ដឹង​នៅ​ពាក់កណ្ដាល​ផ្លូវ ដោយសារ​ស្រវឹង​ជោកជាំ​ហើយ​ជិះ​គេច​ជង្ហុក ខណៈ​ចេញពី​ហាង​ខារ៉ាអូខេ​នៅ ក្រុង​-​ខេត្ដ​កំពត​។ ករណីនេះ​បានកើត​ឡើងលើ​កំណាត់ ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​កំពង់បាយ​ខាង ជើង សង្កាត់​កំពង់បាយ ក្រុង​កំពត វេលា ម៉ោង​៩​យប់​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៣​។​

 

​សាក្សី​ដែលជា​មិ​ត្ដ​ភក្ដិ​ច្រៀង​ខា រ៉ា​អូ ខេ​ជាមួយគ្នា ហើយ​ជិះ​ម៉ូតូ​ផ្សេងគ្នា​ក្នុង ដំណើរ​ជាមួយគ្នា​បានឱ្យដឹងថា ជន​រង គ្រោះ​នេះ​ឈ្មោះ បូ ឌុល​ឡោះ អាយុ​៤៨ ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ប​ស្លាម មានមុខ​របរ នេសាទ​សមុទ្រ មាន​ទីលំនៅ​ភូមិ​តា​ដឹប សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​-​ខេត្ដ​កំពត ។

 

​សាក្សី​ដដែល​បាន​បន្ដថា មុនពេល​មាន​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​ដែលមាន​ឈ្មោះ បូ ឌុល​ឡោះ អាយុ ៤៨ ឆ្នាំ ជនជាតិខ្មែរ​អ៊ិ​ប​ស្លាម មាន​មុខរបរ​នេសាទ​សមុទ្ទ មាន​ទីលំនៅ​ភូមិ​តា​ដឹប សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​-​ខេត្ដ​កំពត បាន​ចេញពី​ច្រៀង​ខារ៉ាអូខេ​នៅ​ហាង​មួយ​ក្នុង ក្រុង​កំពត ក្នុង​គោលបំណង​វិលត្រឡប់​ទៅផ្ទះ​រៀងៗ​ខ្លួន​វិញ ក្នុងស្ថានភាព​ស្រវឹង​ជោក  ។ លុះ​មកដល់​កន្លែង​គ្រោះថ្នាក់​ជនរងគ្រោះ​ព្យាយាម​កាច់ចង្កូត​ម៉ូតូ​គេច​ជង្ហុក​មួយ​បណ្ដាលឱ្យ ម៉ូតូ​ដួល​បោក​ធ្លាក់​ជនរងគ្រោះ​ទៅលើ ថ្នល់​សន្លប់​ស្ដូកស្ដឹង​តែម្ដង ។​


​ជនរងគ្រោះ​ត្រូវបាន​មិ​ត្ដ​ភក្ដិ​និង​អ្នក ស្រុក​ជួយ​ដឹក​យកទៅ​មន្ទីរពេទ្យបង្អែក ខេត្ដ​នៅពេល​នោះដែរ ៕

photo(38)

 

Leave a Reply

(*) Required, Your email will not be published