ព្យាយាម​ជែង តែ​មិន​ផុត ត្រូវ​រថយន្ដ​កិន​ស្លាប់​ភ្លាមៗ ក្នុង​ថ្លុកឈាម​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ នៅក្នុង​ថ្លុកឈាម ខណៈដែល​ព្យាយាម​ជែង​រថយន្ត ហើយ​ប៉ះ​ដៃចង្កូត​ដួល ។ ហេតុការណ៍​គួ​ឲ្យ​រន្ធត់​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ និង ២០ នាទី​ល្ងាច ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៣ នៅតាម​បណ្ដោយ​ផ្លូវ​បេតុង​មួយ ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

cam02647

​តាម​ប្រភពពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​និយាយថា មុនពេល​កើតហេតុ​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន  ចំណុចកើតហេតុ ម៉ូតូ​ជនរងគ្រោះ​បាន​ជែង​រថយន្ដ​១​គ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុង​មិន​ផុត ក៏បាន ជ្រុល​ទៅ​ប៉ះ​នឹង​រថយន្ដ បណ្ដាលឱ្យ​ដួល​នៅ​ពី​ខាងមុខ ក៏ត្រូវ​រថយន្ដ​ជាន់​ហ្វ្រាំង​មិនទាន់ ក៏បាន​កិន​បណ្ដាលឱ្យ ស្លាប់​ភ្លាមៗ​តែម្ដង ។ ជនរងគ្រោះ​មានឈ្មោះ លីម ហេង អាយុ​១៨​ឆ្នាំ ជា​សិស្សសាលា និង​ជា​អ្នក​បញ្ចូល​បទ​ភ្លេង​តាម​ទូរស័ព្ទ មាន​ទីលំនៅ​ផ្ទះជួល​ក្នុងភូមិ​កើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​ភូមិ​ពង្រ ឃុំ​ស្តើង​ជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​វី ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១១ ឡើង​តែម ២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AV-3466 ។ ដោយ​រថយន្ដ​ដែល​កិន ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ក​-៦៦៤១ ភព​៣ ម្ចាស់​ត្រូវបាន​សមត្ថកិច្ច​ឃាត់​នាំទៅ​កាន់ ស្នាក់ការ​ប៉ុស្ដិ៍​រដ្ឋបាល​ចោមចៅ ។ លុះ​ឃើញ​ហេតុការណ៍​ដូចនេះ​អ្នកបើកបរ​រថយន្ដ ក៏បាន​ព្យាយាម​បើករថយន្ដ​រត់គេច បាន​ចម្ងាយ​ប្រមាណ​៦០០​ម៉ែត្រ ក៏ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ចាប់​ឃាត់​ទាំង​រថយន្ដ និង​មនុស្ស​យកទៅ​សួរនាំ នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ចោមចៅ ។​

cam02653

​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះ​វាស់វែង និង​ទំនាក់ទំនង​ទៅ​សាច់ញាតិ​ជនរងគ្រោះ ដើម្បី​យក​សាកសព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ និង​រថយន្ដ​បង្ក​ត្រូវបាន​សមត្ថកិច្ច​ដឹក​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ ដើម្បី​ដោះ​ជា​ក្រោយ​ជា​ក្រោយ ៕

cam02640 

 

Leave a Reply

(*) Required, Your email will not be published