ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្នុងចំណោម​បក្ខពួក​ពីរ​នាក់​ទៀត​ពីបទ​លួច​ដែក​ពី​ការដ្ឋាន​ទៅ​លក់​

, , Leave a comment

រាជធានី​​ភ្នំពេញ ៖ កម្មករសំណង់​ម្នាក់​ក្នុងចំណោម​បក្ខពួក​បីនាក់ ត្រូវ​សន្ដិសុខ​ក្រុមហ៊ុន​ឃាត់ខ្លួន​ប្រគល់ឱ្យ​នគរបាល រីឯ​២ នាក់​ទៀត​បានគេច​ខ្លួន​បាត់ ស្របពេល​ពួកគេ​ធ្វើ​សកម្មភាព​លួច​ដែក​ពី​ការដ្ឋាន​សំណង់​៩៩៩ ក្នុងភូមិ​ចុង​ត្នោត​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​៤ ខែកញ្ញា វេលា​ម៉ោង​៨​យប់ ។​

 

​តាម​ប្រភពពី សន្តិសុខ​បាន​ឲ្យ​ដឹងថា គេ​បានឃើញ​ជនសង្ស័យ​ឈ្មោះ ឡាក់ ត្រេ​ន អាយុ ១៨​ឆ្នាំ ជាជាង​សំណង់​ស្នាក់នៅ​ក្នុងការ ដ្ឋា​ន​៩៩៩ និង​បក្ខពួក​២​នាក់​ទៀត​នាំគ្នា លួច​យក​ដែក​ប្រមាណ​៦០​គីឡូក្រាម​ពី ការដ្ឋាន​សំណង់​៩៩៩ ។ ពេលនោះ​ជន សង្ស័យ​បានឃើញ​គេ​ក៏​គ្នា​គេចខ្លួន​អស់ លុះ​រហូតដល់​ម៉ោង​៨​យប់​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៣ ស្រាប់តែ​ឃើញ​យុវជន​នោះ វិល​ចូល​ការដ្ឋាន​សំណង់​វិញ ត្រូវបាន​រូប គេ​ឃាត់ខ្លួន​ប្រគល់ឱ្យ​នគរបាល​តែម្ដង ។​

 

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​នគរបាល​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​រង់ចាំ​បញ្ជូន​តាម​នីតិវិធី ៕

photod(4)

 

Leave a Reply

(*) Required, Your email will not be published