រថយន្ត​កាមរី​បា​ឡែ​ន​រេ​ចង្កូត​ទៅបុក​ជាមួយ​សាំ​យ៉ុង របួសធ្ងន់​ស្រាល ៤ នាក់​

, , Leave a comment

​ខេត្តក្រចេះ ៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ៤ នាក់​រងរបួស​ធ្ងន់ និង​ស្រាល ខណៈដែល​រថយន្ត​សាំ​យ៉ុង បុក​ជាមួយនឹង​រថយន្ត​កាម​រី​បា​ឡែ​ន លាន់​ស្នូរ​ដូច​រន្ទះ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍ មួយ​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ៨ និង ២០​នាទី យប់ ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៣  នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៧ ស្ថិតក្នុង​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថ​យន្តកា​មា​រី​បា​ឡែ​ន​ពណ៌ ទឹកប្រាក់ ជិះ​គ្នា ពីរ​នាក់ ដែល​អ្នកបើក​បរមាន ឈ្មោះ ជុង ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ រស់នៅ​ស្រុក​ស្នួល បាន​បើក​ក្នុងទិសដៅ​ពី​លិចទៅ​កើត​។ លុះ​មកដល់​ចំណុចកើតហេតុ​ដោយ អ្នកបើកបរ​រថយន្ត​បា​ឡែ​ន​ស្រវឹងស្រា បើក​រេ​ពេញ​ផ្លូវ​បណ្តាល​ឲ្យ​បុក​រថយន្ត​សាំ​យ៉ុង ខូចខាត​ទាំងសងខាង​។ ចំណែក​រថយន្ត​សាំ​យ៉ុង​បើកបរ​ដោយ​ឈ្មោះ រស់ ប៊ុ​ន្នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់​ស្រុក ស្នួល រងរបួស​ធ្ងន់ ដោយ​បាក់​ឆ្អឹងជំនី​៤​កាំ បាក់​ជើ​ទាំងសងខាង និង​ឆ្អឹងសន្លាក​ករ រីឯ​ប្រូ​រថយន្ត សាំ​យ៉ុង​ឈ្មោះ ម៉ាប់ ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រងរបួស​ស្រាល ។ 

 

​ក្រោយពេល​ហេតុ អ្នក បើកបរ​រថយន្ត​សាំ​យ៉ុង​ត្រូវបាន​ក្រុមគ្រួសារ យកទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ចំណែក​អ្នកបើកបរ​រថយន្ត​បា​ឡែ​ន ដែលជា​ជនបង្ក​ហេតុ វិញ​នោះ​ត្រូវ​យកទៅ​ព្យាបាល​នៅ ប្រទេស​វៀតណាម ហើយ​រថយន្ត​ទាំង ២ ត្រូវបាន​ប៉ូលីស យកទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល ស្រុក​ស្នួល រងចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់ ៕

CIMG3763CIMG3757

 

Leave a Reply

(*) Required, Your email will not be published