អគ្គីភ័យ​មួយ​ដង្ហើមចង្រិត សមត្ថកិច្ច​ពន្លត់​ដោយ​ជោគជ័យ​

, , Leave a comment

​រាជធាន​ភ្នំពេញ ៖ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់ពី​ឃើញ​ផ្សែងហុយ​ចេញពី​ហាង​លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​មួយកន្លែង ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩ ក្រុម​៤ សង្កាត់​ផ្សារ​ចាស់ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​១៤ និង ២០​នាទី​រសៀល​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៣ ។ ហាង​លក់​គ្រឿង​អេឡិចត្រូនិក​ដែល​ត្រូវ​អគ្គីភ័យ​ឆាបឆេះ​មាន​យីហោ ហេង​លី​តិច​ណូ​ឡូ​ជី ជា​របស់​ឈ្មោះ ឈាង ប៉ុណ្ណា ភេទ​ស្រី អាយុ​៥៥​ឆ្នាំ (​ជា​ម្ដាយ​) និង កូនស្រី​ឈ្មោះ រស់ ផា​រី អាយុ​២៧​ឆ្នាំ​។​

 

​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ឲ្យ​ដឹងថា ពេល​កើតហេតុ​គេ​បានឃើញ​ផ្សែងហុយ​សន្ធប់​ចេញពីផ្ទះ​កើតហេតុ​បង្ក​ឲ្យ​មាន ភាព​ភ្ញាក់ផ្អើល ហើយ​ភ្លាមៗ​ប្រជាពលរដ្ឋ​ជិតខាង​បាន​បាញ់​ទឹក​ជួយ​ពន្លត់ និង សុំ​ការអន្តរាគមន៍​ពី​សមត្ថកិច្ច​បាន​បន្តិច​ក្រុមនគរបាល​រថយន្ត​ពន្លត់ អគ្គិភ័យ​បានចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​មកជួយ​បាញ់​ទឹក ពន្លត់ តែ​ប្រើប្រាស់​អស់​ទឹក​មួយ​រថយន្ត​ភ្លើង​ក៏​រលត់ទៅវិញ​។​

 

​សូមបញ្ជាក់ថា អគ្គីភ័យ​បាន​ឆាបឆេះ​ត្រង់​បន្ទប់​គេង​ជាន់​ផ្ទាល់​ដី ផ្នែក​ខាងក្រោយ ហើយ​ភ្លើង​បាន​ផ្ដើម​ឆេះ​ចេញពី​ត្រង់​ទូ​ដាក់​សម្លៀកបំពាក់ ទោះជា​យ៉ាងណា​ករណី នេះ​មិន​បណ្ដាល​ឲ្យ​នរណាម្នាក់​រងគ្រោះថ្នាក់​នោះទេ តែ​អគ្គិភ័យ​បាន​ឆេះ​ទ្រព្យសម្បត្តិ​ទាំងស្រុង​ក្នុង​បន្ទប់​កើតហេតុ តែ​មិន​រាលដាល​ធំ​ដំ​នោះទេ​ដោយសារតែ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​បាញ់ ទឹក​ពន្លត់​ទាន់ពេល​៕

HPIM6066 HPIM6075 HPIM6078 HPIM6072 HPIM6069

 

Leave a Reply

(*) Required, Your email will not be published