កាប់​គេ​ឲ្យ​របួស ភ័យ​ជិះ​ម៉ូតូ​គេច ទៅបុក​គល់ឈើ​ពីរ​បងប្អូន​ទៀត​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យុវជន​បាន​រងរបួស​ធ្ងន់ ខណៈដែល​កំពុង​ជិះ​កង់ ត្រូវ​យុវជន​ពីរ​នាក់​បងប្អូន​កាប់​បណ្តាល​ឲ្យ​របួសធ្ងន់ ។ ហេតុការណ៍​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ២០​និង ៣០​នាទី​យប់ ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ព្រះ​មុនី​រ៉េត ក្នុងភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ ជនបង្ក​ទាំង​២​នាក់ បង​ឈ្មោះ វ៉ាន់ ទូច ភេទ​ប្រុស អាយុ​២២ ឆ្នាំ និង​ប្អូន​ឈ្មោះ វ៉ាន់ ចិន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ចំណែក​យុវជន​រងគ្រោះ មានឈ្មោះ ម៉ៅ សុភា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ស្នាក់នៅ​ជិត​ចំណុចកើតហេតុ ។

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ឈ្មោះ ម៉ៅ សុភា កំពុង​ជិះ​កង់​តែម្នាក់ឯង​ចេញពីផ្ទះ ខណៈ​កំពុង​ជិះ​កង់​មិនដឹង​ខ្លួន​ផង​ស្រាប់តែ​លេចមុខ ឈ្មោះ វ៉ាន់ ទូច និង វ៉ាន់ ចិន ជិះ​ម៉ូតូ​១​គ្រឿង ម៉ាកវ៉េវ ពាក់​ស្លាក​លេខ ភ្នំពេញ 1M-1566 ស្ថិតក្នុង​សភាព​ស្រវឹងស្រា ជោក​ខ្លួន ថែមទាំង​មាន​កាន់​កាំបិតប៉័ងតោ​មួយ  ហើយ​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ រួច​ជនបង្ក​ហេតុ​បាន​ព្យាយាម​ជិះ​ម៉ូតូ​រត់គេចខ្លួន​បាន​ចម្ងាយ​ជាង​២០០​ម៉ែត្រ ពី​ចំណុចកើតហេតុ ស្រាប់តែ​រេ​ចង្កូត ទៅបុក​គល់ឈើ​បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​រងរបួស​ទាំង​២​នាក់ ។​

 

​ប្រភព​ខាងលើ​ត​បាន​បន្ថែមទៀតថា ក្នុង​ហេតុការណ៍​នេះ សមត្ថកិច្ច​បាន​សម្រប​សម្រួល​រវាង​ភាគី​ទាំង ២ ដោយ​តម្រូវ​ឲ្យ​ជនបង្ក​ហេតុ ចេញថ្លៃ​ព្យាបាល​របួស​ទៅ​ឲ្យ​ជនរងគ្រោះ ដើម្បី​បញ្ចប់រឿង ព្រោះ​ដោយសារ​ក្នុង​ហេតុ ការណ៍​នោះ ជនរងគ្រោះ​មិន​ដាក់ពាក្យ​បណ្តឹង​ទេ គឺ​គ្រាន់តែ​ទាមទារ​សំណង​តែ​ប៉ុ​ណ្តោះ ៕

T-0611

 

Leave a Reply

(*) Required, Your email will not be published