​គណៈកម្មាធិការ​សភា​អាមេរិក​ផ្តល់​ភ្លើង​ខៀវ សម្រាប់​សកម្មភាព​ប្រឆាំង​ស៊ី​រី

, , Leave a comment

សហរដ្ឋ​អាមេ​រិក ៖ ​យោងតាម​សារព័ត៌មាន​បរទេស Euronews ចុះ​ថ្ងៃទី​០៤ កញ្ញា បាន​ឲ្យ​ដឹងថា គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​សភា​អាមេរិក បានអនុម័ត​នូវ​ដំណោះស្រាយ​មួយដើម្បី​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​កម្លាំងយោធា នៅ​ស៊ី​រី តាមរយៈ​ការបោះឆ្នោត​មួយ ដែលមាន​សម្លេង ១០ ទល់ ៧ ។​ ​ប្រការនេះ បាន​ជម្រះ នូវ​ផ្លូវ​សម្រាប់​ការបោះឆ្នោត​សភា​ពេញលេញ​មួយ ដែល​រំពឹងថា​នឹងធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយនេះ ។​

 

​វិធានការ​នេះ អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កម្លាំងយោធា​នៅ​ស៊ី​រី សម្រាប់​រយៈពេល ៩០ ថ្ងៃ ទោះបី​ពង្រាង​សេចក្តីសំរេចចិត្ត​នេះ បាន​ហាម​មិន​ឲ្យ​ប្រើ​កងកម្លាំង​ជើងគោគ​ក៏ដោយ ។​ ​យ៉ាងណាមិញ ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​នឹង​កំពុង​ព្យាយាម​កសាង​ការគាំទ្រ សម្រាប់​សកម្មភាព​ប្រឆាំង​ទៅនឹង​រដ្ឋាភិបាល​ស៊ី​រី ចំពោះ​ការប្រើប្រាស់​អាវុធ​គីមី កាលពី​ខែ​មុននេះ ផងដែរ ៕

0f3215f9022da3931868cbe292e41680_M

 

Leave a Reply

(*) Required, Your email will not be published