ពួក​សកម្មប្រយុទ្ធ​តា​លី​បង់​វាយឆ្មក់​មកលើ​មូលដ្ឋាន​អាមេរិក​នៅ​អាហ្វ​ហ្គា​នី​ស្ថាន បំផ្លាញ​រថយន្ត​ផ្គត់ផ្គង់​ណា​តូ​អស់​ជាច្រើន​គ្រឿង

, , Leave a comment

អាហ្វ​ហ្គា​នី​ស្ថាន ៖ ​ពួកសកម្មប្រយុទ្ធ​តា​លី​បង់បានធ្វើការ​វាយប្រហារ​មកលើ​មូលដ្ឋាន​អាមេរិក ដោយ​បាញ់​តបត​ជាមួយ​កងទ័ព​អាមេរិកអូស​បន្លាយពេល​ជាច្រើន​ម៉ោង កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​ ស្ថិតនៅ​ភាគ​ខាងកើត​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​ក្នុងនោះ ជន​បះបោរ ៣ នាក់ ត្រូវបាន​សម្លាប់ និង​រថយន្ត​ផ្គត់ផ្គង់​ណា​តូ​ជាច្រើន​គ្រឿង ត្រូវ​ឆេះ​ខ្លោច ។​

5d2e877d84bab94d7b9ec332bc8499a9_M

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ការវាយប្រហារ​នេះ បានកើត​ឡើង​នៅឯ​មូលដ្ឋាន Torkham ស្ថិតក្នុង​ខេត្ត Nangarhar បាន​បំផ្លិចបំផ្លាញ​ធ្ងន់ធ្ងរ បន្ទាប់ពី​ពួក​សកម្មប្រយុទ្ធ បាន​បាញ់​ឲ្យ​ឆេះ​រថយន្ត​ផ្គត់ផ្គង់​របស់​កងកម្លាំង​ណា​តូ អស់​ជាច្រើន​គ្រឿង នៅលើ​ផ្លូវ​ឆ្ពោះទៅកាន់​មូលដ្ឋាន​របស់ខ្លួន ។​

13268516n_6

ពួក​មន្ត្រី​បាន​និយាយថា ពុំមាន​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន ឬ អាមេរិក ណា​ម្នាក់ ស្លាប់​នៅក្នុង​ហេតុការណ៍​វាយឆ្មក់​ចូល​នេះ​ទេ ព្រោះថា ពួក​វាយប្រហារ​មិនបាន​ចូលទៅក្នុង​មូលដ្ឋាន ។ ប៉ុន្តែ បាន​និយាយថា ការចំណាយ​ហិរញ្ញវត្ថុ ដោយសារ​ការវាយប្រហា​រ​នេះ អាច​ទំនងជា​ធំធេង ។​ បណ្តា​រថយន្ត​ផ្គត់ផ្គង់​របស់​ណា​តូ​ជាច្រើន​គ្រឿង នៅលើ​ផ្លូវ​ទៅកាន់​មូលដ្ឋាន បាន​បន្សល់​នូវ​ទុក​គ្រោង​ដែក​ត្រូវបាន​ឆេះ​ខ្លោច ។ ពួក​មន្ត្រី​បានធ្វើការ​បិទផ្លូវ Jalabad-Torkham (​ជា​ផ្លូវ​ដ៏​សំខាន់​មួយ​សម្រាប់​រថយន្ត​ទាំងនេះ​) បន្ទាប់ពី​ការវាយប្រហារ ។​

13268516n_3

​សូមបញ្ជាក់ថា មូលដ្ឋាន​នេះ គឺជា​ទីកន្លែង​មួយ​សម្រាប់​កងទ័ព​អាមេរិក​ប្រមាណ ៦៦,០០០ នាក់ ដែលមាន​តួនាទី​បម្រើ​ការងារ​សន្តិ​សុខ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​រួមជាមួយ​កងកម្លាំង​មកពី​បណ្តា​ប្រទេស​ដទៃទៀត​ផងដែរ ៕

13268516n_1  

 

Leave a Reply

(*) Required, Your email will not be published