ត្រី​ងាប់​រាប់សែន​ក្បាល ហៀ​ប​កល់​ទន្លេ​ចិន

, , Leave a comment

​ប្រទេស​ចិន ៖ ក្រុមមន្ត្រី​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា ត្រី​ងាប់​រាប់រយ​ពាន់​ក្បាល​បាន​អណ្តែត​នៅ​ទន្លេ​ Fu នៅ​ទីក្រុង​ Wuhan ក្នុង​ខេត្ត Hube ភាគ​កណ្តាល​ក្នុងប្រទេស​ចិន ចាប់​តាំង​ពី​ថ្ងៃ​អង្គារដោយសារតែ​ទឹកទន្លេ​នេះ​មាន​សារធាតុ​គីមី​ពុល​ ។ ទី​ភ្នា​ក់​សារព័ត៌មាន​ស៊ីន​ហួ របស់​ចិនបាន​និយាយថា ត្រី​ងាប់​ប្រហែល ​១០០.០០០​គីឡូក្រាម ត្រូវបាន​ប្រមូលយក​ចេញពី​ទន្លេ​នេះ​។​

 

​ទី​ភ្នា​ក់​សារព័ត៌មាន​នេះបាន​និយាយថា តាម​ការ​ពិនិត្យមើល​បាន​រកឃើញ​សារធាតុ​គីមី​ពុល​ដែល​ហូរ​ចេញពី​រោងចក្រ​គីមី​មួយ​។ មន្ត្រី​បរិស្ថាន​ម្នាក់​នៅក្នុង​តំបន់​នេះ បាន​និយាយថា ប្រតិបត្តិ​ការ​ប្រ​មូ​​ល​ត្រី​ងាប់​ទាំងនេះ ត្រូវបាន​ធ្វើឡើង​នៅ​តំបន់​ជាច្រើន​ដែល​ទទួលរង​ផលប៉ះពាល់​ពី​ការ​ងាប់​ត្រី ទាំងនេះ​៕

22 17 Standalone

 

Leave a Reply

(*) Required, Your email will not be published