ឃាត់​ជនសង្ស័យ ៣ នាក់ ពីបទ​ប្រើប្រាស់​ថ្នាំញៀន​

, , Leave a comment

​ខេត្ដ​កណ្ដាល ៖ ជនសង្ស័យ ៣ នាក់ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ផងដែរ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ក្រុង​តាខ្មៅ​ចាប់ខ្លួន​រួមជាមួយ​វត្ថុតាង កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទីរំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៣ នៅផ្ទះ​ជួល​បន្ទប់​លេខ B10 ស្ថិតក្នុង​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ដ​កណ្ដាល ។​

 

​តាម​ការបញ្ជាក់​ពី​មន្ដ្រីនគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ជនសង្ស័យ​ប្រុស​ស្រី ៣ នាក់​នោះ មាន ទី​១-​ឈ្មោះ ធី ចាន់​ភារ​ម្យ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទី​២-​ឈ្មោះ ម៉ៅ ពិ​ទូ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស អ្នក​ទាំងពីរ​មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ និង​ទី​៣-​ឈ្មោះ ម៉ុ​ល ចាន់​ស្រី​ពៅ ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ភោ​ជ នី​យ​ដ្ឋា​ន​ចំការ​លាភ មាន​ស្រុកកំណើត នៅ​ភូមិ​ចង្កោម ឃុំ​ព្រែក​ត្នោត ស្រុក​កំពត ខេត្ដ​កំពត ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។ ហើយ​សមត្ថកិច្ច​បាន​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹក​ក ២ កញ្ចប់​តូច សម្ភារ​ប្រើប្រាស់​ថ្នាំញៀន មួយចំនួន​, ទូរស័ព្ទដៃ​៤​គ្រឿង​, ប្រាក់ ដុល្លារ​១៥០​ដុល្លារ និង​ប្រាក់រៀល​១.២៤១. ៨០០​រៀល ។​

 

​បច្ចុប្បន្ន​សមត្ថកិច្ច​នគ​របាល​ក្រុង តាខ្មៅ​បាន​សាកសួរ​ជនសង្ស័យ​បន្ថែម ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕

dsc08324

 

Leave a Reply

(*) Required, Your email will not be published