កាច់ក​ម៉ូតូ សមត្ថកិច្ច​តាម ក្រុមចោរ​បាញ់​ពីរ​ចំ​សមត្ថកិច្ច ហើយ​មក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់ស្រមោល​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ម្នាក់​បានរ​ងរ​បួស ខណៈ ដែល​ចុះបង្ក្រាប​ក្រុមចោរប្លន់ ត្រូវ​បាញ់​ពីរ​គ្រាប់​កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី ព្រឹក​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ ២០១៣ នៅ​ចំណុចកោះនរា ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌមានជ័យ​។ សមត្ថកិច្ច​ដែល​រងរបួស​នោះ​មានឈ្មោះ​មុំ រចនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។​

 

​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនសង្ស័យ​ដើរ​តែម្នាក់ឯង​ក្នុងភូមិ​ហើយ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ប្រជាពលរដ្ឋ ខណៈនោះ​ប្រជាពលរដ្ឋ​ក៏បាន​ស្រែក​ឆោឡោ ហើយ​នគរ​​បាល​មូល​ដ្ឋា​ន ក៏បាន​ជួយ​អន្តរាគមន៍ ធ្វើ​ឲ្យ​ជនសង្ស័យ​បាញ់​មកលើ​សមត្ថកិច្ច​បណ្តាល​ឲ្យ​ត្រូវ​នគរបាល​ម្នាក់​តែម្តង​។ ក្រោយ​បាញ់​ត្រូវ​នគរបាល ហើយ​នោះ​ជនសង្ស័យ ក៏បាន​លើក​​ម៉ូតូ​របស់​នគរបាល ជិះ​ទៅ​​បាត់​ដោយ​ទុក​ម៉ូតូ​ជនរងគ្រោះ ដែល​លួចបាន នៅ​កន្លែងកើតហេតុ ។​

 

​សូមបញ្ជាក់ថា មួយ​រយះ​ចុងក្រោយ​មកនេះ​បទល្មើស​ហាក់បីដូច​ជាក​ក្រើ​ក​ឡើង​សារជាថ្មី​ខ​ណះ​ដែល​ប្រជាពលរដ្ឋ​សម្តែង​ក្តីកង្វល់​គ្រា​ដែល​ជនល្មើស​ប៉ុន្មាន​ករណី​ចុងក្រោយ​មិនត្រូវ​បាន​ចាប់ខ្លួន៕​

1236473_492122617552999_1376183982_n 1233561_492122640886330_1011440791_n 1170825_492122627552998_1914491308_n Hong-0102

 

Leave a Reply

(*) Required, Your email will not be published