ជិះ​ម៉ូតូ​ទៅបុក​ឃឿន​ថ្នល់ បោក​ក្បាល​របួសធ្ងន់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ ខណៈដែល​ជិះ​ម៉ូតូ​ទៅបុក​នឹង​ឃឿន​ថ្នល់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២៣ និង ១០ នាទី​យប់ ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវ​លេខ​១៦៣ ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា​។​

 

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់ អាយុប្រមាណ​២០​ឆ្នាំ ជិះ​ម៉ូតូ​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1K-4322 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៦៣ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ក្នុងស្ថានភាព​ស្រវឹង​ជោក លុះ​ទៅដល់​ចំណុចកើតហេតុ​ស្រាប់តែ​បោះពួយ​ទៅបុក​ឃឿន​ផ្លូវ បណ្ដាល​ឲ្យ​ដូ​ល​បោក​ក្បាល​របួសធ្ងន់​តែម្តង​។​

 

​ក្រោយពេល​កើតហេតុ​យុវជន​ដែល​រងរបួស​នោះ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ ចំណែកឯ​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សា​នៅ​អធិការដ្ឋាន​ខណ្ឌ​៕

b3

 

Leave a Reply

(*) Required, Your email will not be published