ជនជាតិ​បរទេស​៣​នាក់រ​បូស ខណៈដែល​រថយន្ត CRV បុក​រ៉ឺម៉ក​ម៉ូតូ​ពេញទំហឹង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ​ជនជាតិ​បរទេស ៣ នាក់ បាន​រងរបួស​ស្រាល ខណដែល​រថយន្ត CRV បាន​ទៅបុក​នឹង​ម៉ូតូ​រ៉ឺម៉ក​កង់​បីយ៉ាង​ពេញទំហឹង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង ២២ និង ៣៥ នាទី​យប់ ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៣ លើ​កំណាត់​ផ្លូវ​សុធារស​ប្រសព្វ​នឹង​មហាវិថី​ព្រះសីហនុ ដែល​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​

 

​ប្រព​ភ​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង​ដែលមាន​ដឹក​ភ្ញៀវ​បរទេស ៣ នាក់ នោះបាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​សុធារស ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ទៅដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត CRV ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ភ្នំពេញ 2E-2155 បើកបរ​ដោយ​បុរស​ម្នាក់​អាយុ​ជាង ២០ តាម​បណ្ដោយ​ផ្លូវ​សីហនុ ក្នុងទិសដៅ​ពី​លិចទៅ​កើត ហើយ​បត់​ឆ្វេង​ទៅបុក​រ៉ឺម៉ក​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ភ្ញៀវ​បរទេស​ទាំង ៣ នាក់រ​ងរ​បួ​ស្រាល​តែម្តង​។​

 

​ក្រោយពេល​កើតហេតុ​ភាគី​ខាង​រថយន្ត​បាន​ទា​សំណង​ថ្លៃ​ខូចខាត​តែ​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ​មិន​ព្រម ទើប​សមត្ថកិច្ច​យក​រ៉ឺម៉ក​ម៉ូតូ និង​រថយន្ត​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​រង​ដោះស្រាយ​បន្ត​៕

103_7979

 

Leave a Reply

(*) Required, Your email will not be published