ចូល​លួច​ម្តង​ចាប់​មិនបាន លួច​លើក​ទី​២ ចាប់បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ លួច​គេ​វា​គ្រាន់ ពេល​គេ​ទាន់​វា​ក្រែល នេះ​ជា​សុភាសិត ដែល​ចាស់​បុរាណ​តែង​ដំណាល​តៗ​គ្នា សោត​បុរស​ម្នាក់នេះ​ត្រូវបាន​ម្ចាស់​ហាង​ចាប់​ប្រគល់ឱ្យ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​សែន​សុខ បន្ទាប់ពី​បុរស​រូបនោះ​ធ្លាប់​ចូល​ទិញ​អីវ៉ាន់​ហើយ​បន្លំ​លួច​សម្ភារ​បាន ម្ដង​ហើយ តែម្ដង​នេះ​ញៀន​មក​ទិញ​បន្លំ ម្ដងទៀត​ម្ចាស់​តាម​ទាន់​ក្របួច​ជាប់​។ ហេតុការណ៍​ឃាត់ខ្លួន​បុរស​ខាងលើ បាន​កើតឡើង​នៅវេលា​ម៉ោង ១ និង ៣០ នាទី រសៀល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ ២០១៣ នៅ ក្នុង​ហាង​លក់​សម្ភារ​ជជុះ​ជប៉ុន​យីហោ​តូ​តូ តាម​បណ្ដោយ​ផ្លូវ​១០១៩ ក្នុងភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

 

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ តាំ គឹម​ទូ អាយុ​៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​៤៤ ផ្លូវ​បេតុង ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនរងគ្រោះ​មានឈ្មោះ ឆេង សៅ​ផា ភេទ​ស្រី អាយុ ២៤ ឆ្នាំ ជា​បុគ្គលិក​ហាង​តូ​តូ មាន​ទីលំនៅ​ផ្ទះ លេខ​២១ ផ្លូវ​លេខ​៧០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​គួររម្លឹកថា​កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៣ វេលា​ម៉ោង ២ រសៀល ជន សង្ស័យ​រូបនេះ​បានមក​ទិញ​វ៉ា​លី ហើយ​បន្លំ​យក​សម្ភារ​ដាក់​ក្នុង​វ៉ា​លី ពេលនោះ​សន្ដិសុខ​មិន​ចាប់អារម្មណ៍​ហើយ​ជនសង្ស័យ​ក៏បាន​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព ។ លុះ​មកដល់​ថ្ងៃកើតហេតុ​ជនសង្ស័យ​ក៏​មក​ម្ដងទៀត ហើយ​ធ្វើ​សកម្មភាព​ដូច​លើក​មុន​ដែរ ពេលនោះ​បុគ្គលិក​ឃើញ​ទាន់​ក៏​ឃាត់ខ្លួន​រួម​នឹង​វត្ថុតាង​តែម្ដង ។​

 

​ក្រោយពី​ឃាត់ខ្លួន​ប្រគល់ឱ្យ​នគរបាល និង​ធ្វើការ​ឆែកឆេរ​ក្នុង​វ៉ា​លី​ឃើញ​មាន​ដូច ជា ១-​វ៉ា​លី​ពណ៌​ខ្មៅ​១ និង​ខៀវ​មួយ ក្នុងនោះ​មាន​ស៊ុម​រូបថត​១១​ដុំ ឧបករណ៍​បំពង​សំឡេង​១ ឈុត ថូផ្កា​១ បំពង់​ទឹក​ក្ដៅ ១ ប្រអប់​ឈើ​១ ហ្គេម​១ ឆ្នាំ​អ៊ុត អគ្គិសនី​១ កាបូបដៃ​ពណ៌​ឈាមជ្រូក ១ គូ​ល័​រ​ទៀន​១​ឈុត ស្បែកជើង​ប៊ូ​១​គូ ខោខ្លី​៤ អាវធំ​៨ ក្រាម​ពណ៌​ស​១​កញ្ចប់​តូច កាបូបដៃ​ពណ៌​ខ្មៅ​១ និង​ម៉ូតូ​ម៉ាក​ឃ្លី​ក​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​១AN-៨១៦៨ ។​ ​ក្រោយ​ឃាត់ខ្លួន​រួម​នឹង​វត្ថុតាង​ជនសង្ស័យ​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រង់ចាំ​បញ្ជូនបន្ដ៕

IMG_4773 IMG_4774

 

Leave a Reply

(*) Required, Your email will not be published