ចេញពី​ផឹក ក្តៅ​ពេក ចុះ​ដេក​ក្នុង​ទឹកស្រះ​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ឡិច​ស៊ី​ស 470 ពណ៌​ខ្មៅ​មួយគ្រឿង​បាន​រេ​ចង្កូត​ធ្លាក់ចូល​ទឹកស្រះ​ដែល​ស្ថិត​នៅមុខ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥កាលពី​វេលា​ម៉ោងជាង ៤ និង ១០ នាទី​រសៀល​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០៣ ចំណុច​ស្រះ​បាញ់ឆែវ យាយ​វ៉ិ​ត ស្ថិតនៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ​។​

car (1)

​តាម​ប្រភពពី​អ្នក​ដែល​បានឃើញ​ហេតុនេះ​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ដ​ឡិច​ស៊ី​ស​ឡិច​ស៊ី​ស ពណ៌​ខ្មៅ​មួយគ្រឿង នេះ​ពាក់​ស្លាក​លេខ ភ្នំពេញ 2W-5557 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ធា ភេទ​ប្រុស អាយុ ២៧ ឆ្នាំ ជា​សន្តិសុខ​ក្លឹប​កម្សាន្ត​ខារ៉ាអូខេ​ហ្គោល​ថោ​ន​។ ចំណែក​ម្ចាស់​រថយន្ត​ឈ្មោះ ភាព អាយុ ៤៨ ឆ្នាំ ជា​ប្រធាន​មេ​សន្តិសុខ ក្លឹប​កម្សាន្ត​ខារ៉ាអូខេ​។

car

​ប្រភព​ខាងលើ​បាន​បន្តទៀតថា អ្នក​ទាំង​ពីរបាន​បើកបរ​ចេញពី​កន្លែង​ផឹកស៊ី​មួយកន្លែង​យ៉ាង​លឿន​តាំងពី​ស្ពាន​សែ​សិន​ពី​ត្បូង​ទៅ​ជើង ទំនងជា​អ្នកបើកបរ​ស្រវឹង ដោយ​បើករថយន្ដ​វេ​ចង្កូត​ចុះឡើង ពេញ​ដងផ្លូវ​ជាតិ​លេខ ៥ តែ​សំណាងល្អ​រថយន្ត​នោះ បាន​បើក​ធ្លាក់ចូល​ក្នុង​ស្រះ​ទឹក​ដោយ​ខ្លួនឯង​ហេតុការណ៍​ពុំមាន​គ្រោះថ្នាក់​ដល់​នរណាម្នាក់​ទេ ចំណែក​ម្ចាស់​រថយន្ត​ក៏​មិន​រងរបួស​ទេ គ្រាន់តែ​ខូចខាត​រថយន្ដ​តែ​ប៉ុ​ណ្ដោះ ។​

car (2)

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​បាលច​រាច​ណ៍​បាន​ស្ទូច​រថយន្ត​យក​ចេញពី​ទឹកស្រះ ប្រគល់ជូន​ម្ចាស់​ដើម្បី​យកទៅ​ជួសជុល​៕

 

 

Leave a Reply

(*) Required, Your email will not be published