លួច​ម៉ូតូ​បម្រុង​ជិះ​រត់ ម្ចាស់​ឃើញ​ទាន់ ស្រែកថា ចោរៗ ផ្អើល​ប្រជាពលរដ្ឋ​ស្វាគមន៍​ម្នាក់​មួយ​ដៃ ម្នាក់​មួយ​ជើង​

, , Leave a comment

​ខេត្ដ​កំពង់ចាម ៖ បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ព្រួត​វាយ​ឲ្យ​ទ្រោម ហើយ​ចាប់​បញ្ជូនទៅ​ឲ្យ​សមត្ថកិច្ច ខណៈដែល​ជននេះ​បាន​លួច​យក​ម៉ូតូ​របស់គេ​ទុក​នៅក្បែរ​ផ្ទះ ។ ​ករណី​ចោរលួច​ម៉ូតូ​ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​នោះ​កើតឡើង​នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៣ វេលា​ម៉ោង​១ និង​២០​នាទី​រសៀល នៅក្នុង​ភូមិ​អូរ​ព្រិច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ដ​កំពង់ចាម​។​

 

​បើតាម​ម្ចាស់​ម៉ូតូ​ឱ្យដឹងថា មុនពេល​កើតហេតុ​គាត់​បាន​ទុក​ម៉ូតូ​នៅ​ខាងកើត​ផ្ទះមួយ​សន្ទុះ​ក្រោយមក​ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​លួច​កាត់​ក​បម្រុង​ជិះ​ចេញ​។ ពេលនោះ​គាត់​ក៏បាន​ឃើញ​ទាន់​ស្រែកថា ចោរៗ ធ្វើឱ្យ​ផ្អើល​ប្រជាពលរដ្ឋ និង​នគរបាល​ប៉ុស្ដិ៍​ឃុំ​កក់​សហការគ្នា​ដេញចាប់បាន​តែម្ដង ។ ជនសង្ស័យ​ដែល​ប្រជាពលរដ្ឋ​ចាប់បាន​នោះ​មានឈ្មោះ នៅ សីហា អាយុ ៣០ ឆ្នាំមាន​ទីលំនៅ​ភូមិ​ក្រែក​ត្បូង ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្ដ​កំពង់ចាម ។ ម៉ូតូ​ដែល​ជនសង្ស័យ​បម្រុង​លួច​កាច់ក យក​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១១ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជា​កម្មសិទ្ធិ របស់លោក ហ៊ិ​ន តុ​ន អាយុ​២៣​ឆ្នាំ រស់ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ដោយ​ប្រជាពលរដ្ឋ​វាយ​ម្នា​ក់មួយ​ដៃ ម្នាក់​មួយ​ជើង ស្ទើរតែ​ផុត​ជីវិត តែ​សំណាង​ដែលមាន​សមត្ថកិច្ច​នៅ​ទីនោះ​ឃាត់ ម្ល៉េះ​ប្រាកដជា​ប្រជាពលរដ្ឋ​វាយ​ស្លាប់​ពុំខាន​ឡើយ ។​

 

​ក្រោយពី​ចាប់​ឃាត់ខ្លួន​បាន​ជនសង្ស័យ នគរបាល​ឃុំ​កក់​បាន​បញ្ជូន​ខ្ល្លួ​ន​ជនសង្ស័យ​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​ដើម្បី​ចាត់ការ​បន្ដ​តាមផ្លូវ​ច្បាប់ ៕

a2(61)

 

Leave a Reply

(*) Required, Your email will not be published