ផឹក​ស្រវឹង​បើករថយន្ត​បញ្ច្រាសទិស​ជ្រុល​ទៅបុក​អ្នកជិះ​ម៉ូតូ តែ​សំណាងល្អ​អ្នកបើក​ម៉ូតូ​លោត​ទាន់​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក​បាន​លោត​ចេញពី​ម៉ូតូ​នៅ​ក្នុង​​ហេ​តុ​​កា​រ​ណ៍​​គ្រោះ​ថ្នាក់​​ច​រា​ច​រ​ណ៍​​មួ​យ​ដែ​ល​​ប​ណ្តាល​មកពី​អ្នកបើករថយន្ត​លុ​ច្ស​ស៊ី​សម្នាក់​បាន​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ទៅបុក​អ្នកជិះ​​ម៉ូតូ ហើយ​អូស​ម៉ូតូ​ជាង ៥០ ម៉ែត្រ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង ៨ និង ២០ នាទី យប់​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៣ ស្ថិតនៅ​តាមផ្លូវ​ម៉ៅ​សេទុង ស្តុ​ប​ទួល​ទំពូង ខណ្ឌចំការមន ។​

 

​តាម​ការរៀបរាប់​ពី​សាក្សី​ដែល​បានឃើញ​ហេតុ​កាណ៍​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត លុ​ច្ស​ស៊ី​ស ៤៧០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-8703 បើក​ដោយ​បុរស​ម្នា​ក់ជាង ៣០ ឆ្នាំ តែ​មិន​ស្គាល់​អត្តសញ្ញាណ​ទាំង​ស្រវឹង​ជោក ស្រាប់តែ​បើករថយន្ត​ទាំង​បញ្ច្រាសទិស​រួចហើយ​ក៏​ជ្រុល​ទៅ បុក​អ្នកជិះ​ម៉ូតូ​មួយគ្រឿង​បណ្តាល​ឲ្យ​អូស​ម៉ូតូ​នៅក្រោម​រថយន្ត​ជាង ៥០ ម៉ែត្រ ។ តែ​សំណាងល្អ អ្នកជិះ​ម៉ូតូ បាន​លោត​ពីលើ​ម៉ូតូ​ទាន់ កុំ​អី​រងរបួស​ជាក់​ជាមិនខាន​ឡើយ ។

 

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ទៅ​ជួយ​អន្តរាគមន៍ និង​ធ្វើការ​វាស់វែង រួច​ស្ទូច​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សា​នៅ​អធិការដ្ឋាន ដើម្បី​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

Pheak-0017-2 Pheak-0020-2 Pheak-0021-2

 

Leave a Reply

(*) Required, Your email will not be published