នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ហាញមុខ​អ្នកបង្ក​របួសស្នាម​៦​នាក់

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ បន្ទាប់ពី​ចាប់ខ្លួន​ជា​បន្តបន្ទាប់នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បង្ហាញមុខ​ជនសង្ស័យ​ ៦ ​នាក់​ពីបទ​បង្ករ​បួ​ស្នាមកាលពី​រសៀល​ថ្ងៃទី ៤ ខែកញ្ញា​នេះជនសង្ស័យ​ទាំងនោះ​ត្រូវបាន​ចាប់ខ្លួន​តាំងពី​ថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០១៣ និង​រឹបអូស​បាន​ម៉ូតូ​ចំនួន​៥​គ្រឿង ទុកជា​ភស្តុតាង​ផងដែរ​។​

 

​តាម​របាយការណ៍​ពី​មន្ដ្រីនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឱ្យដឹងថា ជនបង្ក​ទាំង ៦​នាក់ រួមមាន ទី​១ ឈ្មោះ អ៊ិន ចាន់នី អាយុ ២០​ឆ្នាំ មុខរបរ ជាងផ្សារដែក ទី​២ ឈ្មោះ អ៊ិន សុធា​ណា អាយុ ២៣​ឆ្នាំ មុខរបរ ជាងផ្សារដែក ទី​៣ ឈ្មោះ ពៅ សំ​អូន អាយុ ២៥​ឆ្នាំ មុខរបរ ជាងផ្សារដែក ទី​៤ ឈ្មោះ​សូរ សុភ័ក្ដ្រ អាយុ ២៨​ឆ្នាំ មុខរបរ ជាងចម្លាក់ ទី​៥ ឈ្មោះ រស់ សារី អាយុ ៤០​ឆ្នាំ មុខរបរ រត់​ម៉ូតូ​កង់​បី និង​ទី​៦ ឈ្មោះ ហង្ស អេង អាយុ ៤០​ឆ្នាំ មុខរបរ ជាងផ្សារដែក ពួកគេ​ទាំង ៦​នាក់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ដោយឡែក​ជន រងគ្រោះ​រួមមាន ឈ្មោះ សាំង វាសនា ភេទ ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់ នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍ សែន​ជ័យ ទី​២ ឈ្មោះ ស៊ិន ស្រីអូន អាយុ ៣៣​ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ត្រូវជា​បងស្រី​បង្កើត​របស់ ជនរងគ្រោះ​ឈ្មោះ ស៊ិន សា​យ័ន (​ចេញមុខ ដាក់ពាក្យ​បណ្ដឹង​ឱ្យ​ប្អូនប្រុស​) និង​ទី​៣ ឈ្មោះ សាំង មី​ដា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​រស់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ ។​

 

​យោងតាម​របាយការណ៍ របស់​នគរបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឱ្យដឹងថា នៅវេលា​ម៉ោង ១០​និង​៣០​នាទី​យប់​ថ្ងៃទី ០១ ខែកញ្ញា ជនបង្ក​ឈ្មោះ អ៊ុន ចាន់នី បាន​ជិះ​ម៉ូតូ ១​គ្រឿង​ម៉ាក​ស្មាស់ ហើយ​អស់​សាំង​ក៏​ទូរស័ព្ទ ប្រាប់​មិ​ត្ដ​ភ័ក្ដិ​ធ្វើការ​ជាមួយគ្នា ឈ្មោះ ពៅ សំ​អូន មកជួយ​រុញ ពីព្រោះ​នៅ​ទីនោះ​ពុំមាន កន្លែង​ចាក់​សាំង​។ ពេល​ឈ្មោះ ពៅ សំ​អូន ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​សេ ១២៥ ស៊េរី​ឆ្នាំ ២០០៨​មកជួយ​រុញ តាម​ដងផ្លូវ​បេតុង​រហូត ដល់ ក្បែរ​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ ស្ថិតនៅ ភូមិ​ថ្មគោល ស្រាប់តែ​ជនរងគ្រោះ​ឈ្មោះ សាំង មី​ដា និង​ឈ្មោះ ស៊ិន សា​យ័ន បាន​ជិះ ម៉ូតូ​១​គ្រឿង ម៉ាក ឆា​លី ក្នុងស្ថានភាព​ស្រវឹង​រេ​ពេញ​ផ្លូវ ក៏បាន​ជួប​ជនបង្ក​ទាំង​២​នាក់ ហើយក៏​ប៉ះ​សំដី​គ្នា រហូតដល់​ឈ្មោះ​ប្រកែក​យ៉ាងខ្លាំង​។ ពេលនោះ​ជនរងគ្រោះ​ដែល​ជិះ ម៉ូតូ​ឆា​លី​ទាំង​២​នាក់ បាន​ទាញ​ដំបង​ឈើ វាយ​ទៅលើ​ជនសង្ស័យ ត្រូវចំ​ឈ្មោះ ពៅ សំ​អូន ។ ភ្លាមៗ​នោះ​ជនបង្ក​ដែល​មុនដំបូង ជា​ជនរងគ្រោះ បាននាំគ្នា​ផ្ដួល​ម៉ូតូ​ហើយ​រត់ គេចខ្លួន ដោយ​ស្រែកថា ចោរៗ ពេលនោះ ស្រាប់​តែមាន​បងប្អូនរ​បស់​ជនបង្ក និង​ប្រជាពលរដ្ឋ ចេញមក​មើល​ពួកគេ​ទាំង​២​នាក់ ហើយក៏​បាន​វាយ​ទៅលើ​ភាគី ម៉ូតូ​ឆា​លី បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ស្រាល ។​

 

​បច្ចុប្បន្ន​ពួកគេ​ទាំង​៦​នាក់​ស្ថិតក្រោម​ការសាកសួរ និង​កសាង​សំណុំរឿងបញ្ជូនទៅ​តុលាការ ខណៈដែល​ជនរងគ្រោះកំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យដោយសារតែ​មុខរបួស​ធ្ងន់ធ្ងរ​ពេក៕

dd1

 

Leave a Reply

(*) Required, Your email will not be published