ប៉ូលីស​សន្និដ្ឋានថា​ម្តាយមីង​ជា​ជនដៃដល់ ក្នុងការ​ខ្វេះ​ភ្នែក តែ​សាច់ញាតិ​ទ​ទួ​ច​ថា មិនមែន ទោះបី​មាន​ភស្តុតាង​ក៏ដោយ

, , Leave a comment

​ប្រទេស​ចិន ៖ ថ្មីៗ​នេះសារព័ត៌មាន​រដ្ឋ​ចិនបាន​និយាយថា ប៉ូលីស​នៅ​ភាគ​ខាងជើងនៃ​ប្រទេស​ចិនបាន​សង្ស័យថា ស្ត្រី​ដែល​ខ្វេះ​ភ្នែក​កុមារា​អាយុ ៦ ឆ្នាំ​ម្នាក់​នោះ គឺជា​ម្តាយមីង​របស់គេ​តែម្តងដែល​ក្រោយមកបានធ្វើ​អត្តឃាត​សម្លាប់ខ្លួន​ដោយ​លោត​ចូលក្នុង​អណ្តូងទឹក ។​

 

​ទីភ្នាក់ងារសារព័ត៌មាន ​ស៊ីន​ហួរ ដែល​ទាញ​ហេតុ​សំអាង​ពី​ប៉ូលីស​នៅក្នុង​ទីក្រុង Linfen ខេត្ត Shanxi ដែល​បាន​និយាយថា ម្តាយមីង​រូបនេះត្រូវ​បានកំណត់​មុខសញ្ញា​ជា​ជនសង្ស័យ​ម្នាក់ បន្ទាប់ពី​ឈាម​ក្មេងប្រុស​រូបនោះត្រូវបាន​រកឃើញ​ប្រឡាក់​ជាប់​នៅលើ​សម្លៀកបំពាក់​របស់​នាង ។ សារព័ត៌មាន​រដ្ឋ​បាន​និយាយ​ឲ្យ​ដឹង​ទៀតថា ក្មេងប្រុស​ដែលមាន​ឈ្មោះ Guo Bin ត្រូវបាន​ល្បួង​ដោយ​ស្ត្រី​ម្នាក់នាំចូល​ទៅក្នុង​វាលស្រែ​មួយកាលពី​ថ្ងៃទី​២៤ សីហា -​ទីកន្លែង​ដែល​នាង​បាន​ប្រើប្រាស់​ឧបករណ៍​អ្វី​ម្យ៉ាង ដើម្បី​ខ្វេះ​ភ្នែក​ទាំង​គូរ​បស់​កុមារ​រងគ្រោះ ។​

 

​សូមបញ្ជាក់ថា ក្នុង​រយៈពេល ៦ ថ្ងៃ​ក្រោយមក ស្ត្រី​សង្ស័យ​ឈ្មោះ Zhnag Huiying ដែល​ត្រូវជា​ប្រពន្ធ​បងប្រុស របស់​ឪពុក​ក្មេងប្រុស​រងគ្រោះ Guo Bin បានធ្វើ​អត្តឃាត​សម្លាប់ខ្លួន ។ ប៉ុន្តែ ទោះជា​យ៉ាងណា នៅពេលនោះ សារព័ត៌មាន​ក៏បាន​លើក​សំអាង​ហេតុ ពី​សាច់ញាតិ​ដទៃ ដោយ​និយាយថា ពួកគេ​មិនបាន​គិតថា នាង​គឺ​ជនដៃដល់​នៅក្នុង​ហេតុការណ៍​ដ៏​ព្រៃផ្សៃ​នេះនោះ​ទេ៕

child (5) child (3) child (2) child (1) child child (7) child (6)

 

Leave a Reply

(*) Required, Your email will not be published