ចាប់ខ្លួន​បុរស​ម្នាក់ ពីបទ​ប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​ធ្វើ​ការចាប់​ឃាត់ខ្លួន​បុរស​ម្នាក់​កាលពី​វេលា​ម៉ោង ១១ យប់​ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៣ ស្ថិតនៅ​ក្រុមទី​១០ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់ និង​ចែកចាយ​ថ្នាំញៀន ។ ជនសង្ស័យ​រូប​ដែល​ឃាត់ខ្លួន​នេះ​ឈ្មោះ អ៊ុង ច័ន្ទ​រតនៈ អាយុ ២៩ ឆ្នាំ មុខរបរ​ជា​សន្ដិសុខ​ក្រុមហ៊ុន SSC  ស្នាក់​នៅផ្ទះ​សង់​ថ្មី ភូមិ​បេតុង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ខាងលើនេះ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​របស់​ខណ្ឌ​សែន​សុខ ចុះ​ល្បាត​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ស្រាប់តែ​ប្រទះឃើញ​ជនសង្ស័យ​រូបនេះ កំពុង​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ច​-២៧១៤ ភព​១ ហើយ​ពេលនោះ​ដោយមាន​ការសង្ស័យ​ក៏​ធ្វើការ​ឃាត់ខ្លួន​ហើយ​ឆែកឆេរ​ប្រទះឃើញ​ថ្នាំ​ក្រាម​ពណ៌​ស​ថ្លា ១ កញ្ចប់​តូច ដែល​ជនសង្ស័យ​ក្ដាប់​នៅក្នុង​ដៃ​ខាងឆ្វេង ។

 

​បច្ចុប្បន្ន​ជនសង្ស័យ​រូបនេះ ត្រូវបាន​ឃុំខ្លួន​ជា​បណ្ដោះ អាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន សុខ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ ៕

CH-0038

 

Leave a Reply

(*) Required, Your email will not be published