ស្លាប់​ទាំង​ម្តាយ ទាំង​កូន ពេល​កូន​ឱន​រើស​ខ្យង ក្នុង​ទឹក​បឹង​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង ៖ ដោយ​ភាព​ទ័លក្រ ស្ត្រី​ម្នាក់​បាន​នាំ​កូនប្រុស​អាយុ ៤ ឆ្នាំ​ជិះទូក ទៅ​រើស​ខ្យង យកទៅលក់​ដើម្បី​ដោះស្រាយ​ជីវភាព តែ​អកុសល ទូក​ដែល​គេ​កំពុង​អុំ​នោះ បាន​លិច​នៅ​កណ្តាល​បឹង ។ ហេតុការណ៍​គួរ​ឲ្យ​សង្វេគ​មួយ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៨ ព្រឹក​ថ្ងៃទី​០៣ កញ្ញា នៅ​ចំណុច​ក្នុង​បឹង​ធំ​ជាប់​ទួល​អំពិល ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង​ឆ្នាំង ខេត្តកំពង់ឆ្នាំង ។​

 

​តាម​ការរៀប​រាប់រប​ស់​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ ផូ សុ​ទុម អាយុ ៣៤ ឆ្នាំ មាន​ប្តី​ឈ្មោះ ពៅ ធី អាយុ ៣២ ឆ្នាំ មុខរបរ​ធ្វើស្រែ​។ ពួកគេ​មានកូន​សរុប​ចំនួន ៤ នាក់​ប្រុស​១​ស្រី​៣ ចំណែក​កូនប្រុស​ដែល​លង់ទឹក​ស្លាប់​ជាមួយ​ម្តាយ​ជា​កូន​ទី​៣​ឈ្មោះ ពៅ តុង អាយុ​៤​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​បាញ់​ឆ្គោ​ល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

 

​មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​និង កូនប្រុស​អាយុ ៤ ឆ្នាំ បាននាំគ្នា​ជិះទូក​ទៅ​រើស​ខ្យង​ក្នុង​បឹង​ធំ​ទួល​អំពិល​ជាមួយ នឹង​ទូក​អ្នកស្រុក​មួយចំនួនទៀត ដូច​សព្វមួយដង ។ នៅពេលនោះ​កូនប្រុស​របស់គាត់​ឱន​រើស​ខ្យង ក៏បាន​ធ្លាក់ទឹក ម្តាយ​ឃើញ​ដូច​ឆ្នោះ ក៏​ឈោង​តាម​ចាប់​កូន​ដែល​លិច​ឆ្ងាយ​ពី​ទូក​នោះ ធ្វើ​ឲ្យ​ម្តាយ​ស្រវា​ផុតដៃផុតជើង លង់​ស្លាប់​ទាំង​ម្តាយ​និង​កូន​តែម្តង ។​

 

​ក្រោយពេល​កើតហេតុ​អ្នកស្រុក​ដែល​អុំទូក​រើស​ខ្យង​ជាមួយគ្នា​ក្នុង​បឹង បានឃើញ​ទូក​របស់​ស្ត្រី​រងគ្រោះ​អ​ណ្អែ​ត​លើទឹក​គ្មាន​មនុស្ស​ជិះ​ក៏មាន​ការសង្ស័យ ក៏បាន​ប្រមូលគ្នា​មក​មុជ​រាវរក​រហូត​ជាង ១ ម៉ោង​ក្រោយមក ទើប​ប្រទះឃើញ​ជនរងគ្រោះ​ទាំងពីរ​នាក់​ម្តាយកូន ហើយ​បាន​ទូរស័ព្ទ​ប្រាប់​ក្រុមគ្រួសារ​មក​ទទួលយក​សព​ទៅធ្វើ​បុណ្យទាន​តាម​ប្រពៃណី​។ សព​របស់​ជនរងគ្រោះ​ទាំងពីរ​ត្រូវបាន​ក្រុមគ្រួសារ និង​អ្នកស្រុក​ដង្ហែ​យកទៅ​បូជា​នៅក្នុង​វត្ត​បាញ់​ឆ្គោ​ល​៕

Lay-034

 

Leave a Reply

(*) Required, Your email will not be published