ស្លាប់​ពីរ​នាក់ ក្នុង​ឧបទ្ទវហេតុរថ​យន្ត​បុក​គ្នា​ រវាង​រថយន្តដឹកឈើ​​គ្រ​ញូង និង​​រថយន្ត​ដឹក​សណ្តែក

, , Leave a comment

ខេត្ត​បន្ទាយ​មានជ័យ​ ៖ យ៉ាង​ហោយ​ណាស់​​មនុស្ស​ពីរ​នាក់​ ត្រូវ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​ ក្នុង​ឧបទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​ដែល​បណ្តាល​មក​ពី​រថយន្ត​បាឡែន ទៅ​បុក​ជាមួយ​នឹងរថយន្ត​កាមរី ។ ហេតុ​ការណ័​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើត​ឡើង​ កាល​ពី​​វេលា​ម៉ោង​៩ និង​១៥​នាទី​យប់​ថ្ងៃ​ទី​៣ ​ខែ​កញ្ញា​ ឆ្នាំ​២០​១​៣ នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ស្ថិ​ត​ក្នុង​ភូមិ​គោក​ទ្រាស​ ឃុំ​ឈ្នួរ​មាន​ជ័យ ស្រុក​ព្រះ​នេត្រ​ព្រះ​ ខេត្ត​បន្ទាយ​មាន​ជ័យ។

 

ប្រភព​ពី​កន្លែង​កើត​បាន​ឲ្យ​ដឹង​ថា រថយន្ត​បាឡែន​ ពណ៌បៃតងចាស់​ គ្មានស្លាក​លេខ​ ពេញ​ទៅ​ដោយ​​ឈើគ្រញូង​ចេញ​ខេត្តសៀមរាប បើក​បរ​ក្នុង​​ទិស​ដៅ​ពីកើត​ទៅ​ទិសខាងលិចក្នុងល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវជាតិលេខ​ ៦ ។ លុះ​មក​ដល់​កន្លែង​កើត​ហេតុ​បាន​ជ្រុក​ទៅ​បុក​ជាមួយ​នឹង​រថយន្តមួយទៀត ម៉ាកកាមរីហើម​ចង្កូតស្តាំ​ដឹក​សណ្តែកខ្មៅ បើកបរ​ពីប៉ោយប៉ែត​ឆ្ពោះ​ទៅ​ខេត្ត​សៀមរាប​តាម​ទិស​ដៅ​ពីលិច​ទៅកើត​​បញ្ច្រាស​ទិស​ ហើយ​បុក​លាន់​ដូច​រន្ទះ​ រួច​ក៏​ក្រឡាប់​ជា​ច្រើន​ត្រឡប់ ធ្លាក់​ពី​ផ្លូវ​ បណ្តាល​ឲ្យ​អ្នក​បើក​បរ​ទាំង​ពី​រ​ស្លាប់​ភ្លាមៗ មួយ​រំពេច ។ ចំណែក​រថយន្ត​ទាំង​សង្ខាង​ខូចខ្ទេចទាំងអស់មើលមិនយល់ ។

 

បណ្តាល​ឲ្យ​រថយន្ត​ទាំ​ងពីរ​ធ្លាក់​ចេញ​ពី​ផ្លូវ​ក្រទ្បាប់​ ។ ដោយរថយន្ថបា​ទ្បែន​ចេញ​សុទ្ធ​តែ​ឈើ​ទៅ​ម្ខាងផ្លូវ​នាំ​ឲ្យអ្នក​បើកបររថយន្ត​ ទាំងស​ងខាង​ស្លាប់ នៅ​នឹង​កន្លែង​ភ្លាមៗ​តែ​ម្តង ។ ចំណែក​ ឯរថយន្ត​ ល់។ ចំណែក​អ្នក​បើក​រថយន្ត​ដែលស្លាប់​គេ​នៅ​មិនទាន់​ដឹង​អត្តសញ្ញាណ​នៅទ្បើយទេ។

បន្ទាប់​ពី​កើត​ហេតុ គេឃើញមានវត្តមានលោក ផាន់ ភីរម្យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ ព្រមទាំងក្រទ្បាបញ្ជីពី២​នាក់ចុះទៅពិនិត្យ និងធ្វើកំណត់ហេតុផងដែរ ។ ចំណែក​ជន​រងគ្រោះ​ដែល​ស្លាប់​ សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណនៅ​ឡើយ​នោះ​ទេ ៕

k3(1) k1 k5 k4

 

Leave a Reply

(*) Required, Your email will not be published