ផឹង​ស្រា​ស្រវឹង​ ស្រែក​ឡូឡា មេការ​ចូលទៅ​ហាម កាប់​២​ពូថៅ​របួសធ្ងន់​

, , Leave a comment

ខេត្តកណ្តាល ៖ ​យុវ​ជន​​ម្នា​ក់​ត្រូវបា​ន​គេ​​ចា​ប់​ឲ្យ​​ស​មត្ថ​កិ​ច្ច​​នៅពេ​លដែ​ល​​​យ​ក​​​ពូ​ថៅ​​កាប់​​បុរ​ស​​ម្នាក់​ប​ណ្តាល​​ឲ្យ​របួសធ្ង​ន់ ​ខ​ណៈដែ​ល​ចូលទៅ​​ហា​ម​កុំឱ្យ​ស្រែក​​ឡូឡា​​ពេ​ល​យ​ប់ ។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១១ យប់ ថ្ងៃទី​៣ កញ្ញា ២០១៣ នៅ​ការដ្ឋាន​សំណង់​ស្ថិត​ក្នុងភូមិ​ព្រែក​សំរោង​ទី​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជន​រង​ឈ្មោះ ឡុ​ញ សុភាព ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​មេការ​សំណង់ ស្នាក់នៅ​ភូមិ​កើតហេតុ ត្រូវ​ជនសង្ស័យ​កាប់​ត្រូវ​ស្មា​ខាងស្តាំ និង​កំភួនដៃ​ខាងស្តាំ​។ ចំណែកឯ​ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​មានឈ្មោះ អ៊ូ សុខ​ហឿន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រែ​វាល ឃុំ​ស្រែ​វាល ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ជា​កម្មករសំណង់​ស្នាក់នៅ​ភូមិ​កើតហេតុ​ដូចគ្នា​។​

 

​ប្រភព​ខាងលើ​បាន​បន្តទៀតថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​ផឹក​ជាមួយ​កម្មករ និង​ស្រែក​ហ៊ោកញ្ជ្រៀវ ពេលនោះ​ជនរងគ្រោះ​បាន​ចូលទៅ​ហាម ព្រោះ​ពេលយប់​ជ្រៅ​ផង គ្រាន់តែ​និយាយ​តែ​ពីរ​បី​ម៉ាត់​ប៉ុណ្ណោះ ជនសង្ស័យ​ដែល​ស្រវឹង​ផង​នោះ ខឹង​បាន​ទាញ​ពូថៅ​ដែល​នៅក្បែរ​ខ្លួន កាប់​ជនរងគ្រោះ​ចំនួន​ពីរ​ពូថៅ ។ ភ្លាមៗ​នោះ​ជនសង្ស័យ​ត្រូវបាន​កម្មករ​ដូចគ្នា ចូលទៅ​ឃាត់ និង​ចាប់ខ្លួន​បញ្ជូន​ឲ្យ​សមត្ថកិច្ច​តែម្តង​។​

 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម ផ្លូវច្បាប់​៕

ef3769de-d9d8-419f-afe2-e4d9c4f67157

 

Leave a Reply

(*) Required, Your email will not be published