អាជ្ញាធរ​ថៃ​កំពុង​ស្វែងរក​ការចាប់ខ្លួន​លោក Vorayuth Yoovidhya ខណៈ​ដែល​មិន​បង្ហាញ​ខ្លួន​ក្នុង​សវនការ​តាម​កាល​កំណត់

, , Leave a comment

ប្រទេស​​ថៃ ៖ អាជ្ញាធរ​ថៃ​កំពុង​ស្វែងរក​ការចាប់ខ្លួន​លោក Vorayuth Yoovidhya ដែល​ត្រូវជា​ចៅប្រុស​របស់​មហាសេដ្ឋី​គោ​ជល់​ (Red Bull) បន្ទាប់ពី​បុរស​ម្នាក់​នេះមិន​បាន​មក​បង្ហាញ​ខ្លួន​នៅ​តុលាការ​។​ ​យោង​តាម​សារព័ត៌មាន AP ចុះផ្សាយ​នៅ​ថ្ងៃទី​ ០២ ​ខែ​កញ្ញា បាន​ឲ្យ​​ថា លោក Vorayuth Yoovidhya វ័យ ២៨​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ថា​បាន​បើករថយន្ត​ស៊េរី​ទំនើប​ម៉ាក Ferrari បុក​ស្លាប់​មន្ត្រីប៉ូលិស​ម្នាក់​កាលពី​ខែ​កញ្ញា​ឆ្នាំមុន​។​

​មេធាវី​របស់​ចៅ​មហាសេដ្ឋី​រូបនេះបាន​និយាយថា កូនក្ដី​របស់​គាត់​បាន​ធ្លាក់ខ្លួន​មាន​ជំងឺ នៅ​ប្រទេស​សិង្ហ​បុរី និង​មិន​អាច​វិលត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ ឲ្យទាន់​ពេលវេលា​សម្រាប់​ការជំ​នុំ ​ជំ​រះក្តី​នេះទេ​។​ជាមួយគ្នានេះដែរ អាជ្ញាធរ​ថៃ នឹង​ចេញ​ដីកា​ចាប់ខ្លួន​នៅ​ថ្ងៃ​អង្គារ​នេះ​។​

thai (5)

​ប្រភព​ដដែល​បាន​បន្តទៀតថា មេធាវី​លោក Vorayuth Yoovidhya បាន​បដិសេធថា កូនក្តី​របស់​លោក មិន​បាន​រត់គេចខ្លួន​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ ហើយ​ថា​កូនក្ដី​នឹង​ត្រឡប់​មក​ប្រទេស​ថៃ​វិញ​ក្នុង​រយៈពេល​៣​ថ្ងៃ​ទៀត ព្រមទាំង​សហការ​ជាមួយ​ក្រុម​អ្នក​ស៊ើបអង្កេត​។​

thai (2)

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Vorayuth Yoovidhya អាច​ប្រឈម​ការជាប់គុក​ចំនួន​១០​ឆ្នាំ​តាម​ការចោទប្រកាន់​ពី​បទ​បើកបរ​គ្មាន​ ការប្រុងប្រយ័ត្ន​ដែល​បណ្តាល​ឲ្យ​បុក​មនុស្ស​ស្លាប់ ហើយ​មិន​បាន​ឈប់​រថយន្ត​ដើម្បី​ជួយ​ជនរងគ្រោះ​៕

thai thai (1)  thai (3) thai (4)

 

Leave a Reply

(*) Required, Your email will not be published