ទៅ​បំពេញ​តណ្ហា​ ត្រូវ​ស្ត្រី​បម្រើ​សេវា​ លូក​យក​កាបូប

, , Leave a comment

រាជធានី​ភ្នំពេញ ​៖ បុរស​ម្នាក់​ត្រូវបាន​នារី​​រក​ស៊ី​ផ្លូវ​ភេទ​ ស្ទាប​បន្លំ​ យក​កាបូប ខណៈ​​ដែល​គាត់​កំពុង​ដើរ​នៅក្នុង​តំបន់​ប្រក​បរបរផ្លូវភេទ​មួយកន្លែង ដើម្បី​ស្វែងរក​ការបម្រើ​សេវា​ផ្លូវភេទ កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ ២០១៣  នៅ​ចំណុច​ផ្លូវ​លេខ​៧០ ក្នុងភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។​

 

តាម​ប្រភព​ពី​នគរបាល​មូលដ្ឋាន​បាន​និយាយថា ករណីនេះ​បង្កឡើង​ដោយ​ជនសង្ស័យរ​ជា​ស្ត្រី​រកស៊ី​ផ្លូវភេទ​ពីរ​នាក់ ធ្វើ​សកម្មភាព​លូក​យក​កាបូប​លុយ​ពី​បុរស​ម្នាក់ ដែល​ទៅ​ស្វែង​សេវា​ផ្លូវភេទ ក្នុង​ទីតាំង​ខាងលើ ហើយក៏​ត្រូវបាន​ម្ចាស់​កាបូប​ចាប់បាន​ម្នាក់ ។​ ស្ត្រី​ជា​ជនសង្ស័យ​ឈ្មោះ សំ សារឿន អាយុ​ ២១ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​នៅ​ជិត ចំណុចកើតហេតុ​ខាងលើ ។​ ចំណែក​ជនរងគ្រោះ​ឈ្មោះ សឿ សំណាង អាយុ​៣៥​ឆ្នាំ មុខ របរ​រត់​រ៉ឺម៉ក​ម៉ូតូ ស្រុកកំណើត​នៅ​ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​។​

 

ក្រោយពេល​កើតហេតុ​ស្ត្រី​ជា​ជនសង្ស័យ និង​បុរសរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​សាក​សួរ និង​ធ្វើ​កំណត់ហេតុ​នៅ​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ ។​ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនរងគ្រោះ​បាន​និយាយថា ខ្លួន​បាន​បាត់​លុយ​៩០​ដុល្លារ​សហរដ្ឋអាមេរិក អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ១ ប័ណ្ណ​បើកបរ​១ និង​ទូរស័ព្ទ​ណូគា​ ១ ​គ្រឿង ៕

 Pheak-0014

 

Leave a Reply

(*) Required, Your email will not be published