ជិះ​លឿន​ពេក ដល់​ផ្លូវ​កោង ជ្រុល​ចង្កូត​ធា្ល​ក់​ចូលក្នុង​ទឹកទន្លេ​

, , Leave a comment

​ខេត្តកំពង់ចាម ៖ ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​មួយ​ទាំង​កណ្តាល​អា​ធ្រា​ត្រ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ផ្អើល​ឈូឆរ ខណៈដែល​បុរស​ម្នាក់​ជិះ​រថយន្ត​ម៉ាក​ហ្វ​រ៉េ​ន​ន័​រ ធ្លាក់ចូល​ទឹកទន្លេ​។ ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាល ពី​វេលា​ម៉ោង ២ និង ១០ នាទី យប់​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៤ កញ្ញា ២០១៣ ស្ថិតក្នុង​ភូមិ​ទី​១១ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ។​

 

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​ម្នាក់​បាន​ជិះ​រថយន្ត​ម៉ាក​ហ្វ​រ៉េ​ន​ន័​រ​ស៊េរី​២០១៣ ១​គ្រឿង ពណ៌​ត្រី​ឆ្លូញ បើក​ចេញពី​ក្រុង​កំពង់ចាម ក្នុងទិសដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុច​តោ ២ មាត់ទន្លេ រថយន្ត​បាន​បត់​ស្តាំ​ដៃ ស្រាប់តែ​ជ្រុល​ល្បឿន​បណ្តាល ឱ្យ​ធ្លាក់​ជណ្តើរ​មាត់ទន្លេ ធ្លាក់​ចូលក្នុង​ទឹកទន្លេ​លិច​បាត់​តែម្តង សំណាងល្អ​អ្នកបើកបរ​បើកទ្វារ រថយន្ត​លោត​ចេញមកក្រៅ ហើយ​ត្រូវ​ប្រជាពលរដ្ឋ​ជួយ​ស្រង់​ឡើងលើ​គោក ។​

 

​អ្នកបើកបរ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ សេង ធា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ឱ្យ​ក្រុមហ៊ុន​គូ​ប៊ូ​តា នៅ​រាជធានី​ភ្នំពេញ មាន​ស្រុកកំណើត​នៅ​ភូមិ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប។ បើតាម​ការ​ប្រាប់​ឱ្យដឹងពី​បុរស​នោះ​ថា រថយន្ត​ហ្វ​រ៉េ​ន​ន័​រ ស៊េរី​២០១៣ ខាងលើ មានតម្លៃ​ជាង ៥​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ ៕

y y (1)kcar

 

 

Leave a Reply

(*) Required, Your email will not be published