ផឹកស៊ី​ឌឺដង​ពាក្យសម្តី ប្រយុទ្ធ​គ្នា​មួយ​ប្រ៉ា​វ អ្នកចាញ់​ដេកពេទ្យ អ្នកឈ្នះ​ដេក​គុក

, , Leave a comment

​ខេត្តក្រចេះ​ ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​ពីរ បាន​បង្កើត​ផ្ទាំង​សមរភូមិ​ទាំង​កណ្តាលយប់ ដោយ​ប្រដាប់​ដោយ​កាំបិត និង​ឈើ​ជ្រុង បន្ទាប់ពី​ផឹកស៊ី​រួច​អ្នកចាញ់​ដេក​នៅក្នុង​ថ្លុកឈាម​ត្រូវ​បញ្ចូនទៅ​ព្យាបាល មន្ទី​ពេទ្យ ៣ នាក់ រីឯ​អ្នកឈ្នះ​ដេក​ទ្រុង​ម្នាក់ និង​មួយចំនួនទៀត​បាន​រត់​គេចខ្លួន​រួច ។ ហេតុការណ៍​ប្រយុទ្ធ​គ្នា​ដូច​រឿង​ភាគ​ចិន​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ១០ យប់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ភូមិ​ដូន​ជ្រាំ សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ។​

Hong-0059

​បើតាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​រៀបរាប់ថា ដំបូង​ពួកគេ​បាន​នាំទៅ​ផឹកស៊ី​ជាមួយគ្នា លុះ​រហូតដល់​ម៉ោង​ប្រហែល ១០ យប់ ទើប​ផ្អើល​ដោយ​សំឡេង ស្រែក​ឆោឡោ ដេញ​វៃ កាប់​គ្នា ប៉ុន្តែ​ពុំមាន​អ្នកណា​ហ៊ាន​ចូល​ជួយ​ទេ ទើប​អ្នកស្រុក​ប្តឹងទៅ​នគរបាល នៃ​អធិការដ្ឋាន ក្រុង​ក្រចេះ ។​

Hong-0056

​នៅក្នុង​ការ​ប្រ​យុ​ទ្ឋ​របស់​ក្រុម​ក្មេង​ទំនើង​មួយ​ប្រាវ​នោះបាន​បង្ក​ឲ្យ​រងរបួស​ធ្ងន់​ចំនួន ៣ នាក់ ត្រូវ​បញ្ចូនទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់បាន​នៅនឹងកន្លែង ហើយ​នាំទៅ​អធិការដ្ឋាន​ឃុំខ្លួន​បណ្តោះអាសន្ន ៕

Hong-0057

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សាកសួរ និង​ស្វែងរក​បក្ខពួក​ជនបង្ក ដើម្បី​កសាង​សំណុំរឿង ទៅតាម​នីតិវិធី​ច្បាប់​៕

 

 

Leave a Reply

(*) Required, Your email will not be published