និស្សិត​វិទ្យាស្ថាន​បច្ចេកទេស​ម្នា​ក់ស​ន្ល​ប់​នឹង​កន្លែង ក្នុង​ឧបទ្ទវហេតុ​ឡិច​ស៊ី​ស​៤៧០​បុក​ម៉ូតូ​ស្មាស់​រ៉ី​វ៉ូ​

, , Leave a comment

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​សន្លប់​ស្តូក​នៅនឹងកន្លែង ក្នុង​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយ​រថយន្ត​ឡិច​ស៊ី​ស​LX470 បុក​ជាមួយនឹង​ម៉ូតូ​ស្មាស់​រ៉ី​វ៉ូ ។ ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ រសៀល ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ភ្លើងស្ដុប​ផ្លូវ​លេខ​២០០៤ កែង​ផ្លូវ​សហព័ន្ធរុស្ស៊ី ស្ថិតនៅ​ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ បណ្ដាលឱ្យ​យុវជន​ម្នាក់​រងរបួស​ធ្ងន់​ត្រូវ បាន​គេ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ភ្លាមៗ ។

 

​បើតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ថា ប៉ោ ម៉េង​ឡាំង ភេទ​ប្រុស អាយុ​២១ ឆ្នាំ ជា​និស្សិត​វិទ្យាស្ថាន​បច្ចេកទេស​មាន ទីលំនៅ​ភូមិ​ចម្ការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែលមាន​ស្រុកកំណើត​នៅ​ភូមិ​រវៀង ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្ដ​តាកែវ ។ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក ស្មាស់​រី​វ៉ូ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់ ស្លាក​លេខ​ភ្នំពេញ​BQ-0320 ។ រីឯ​អ្នកបើក រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស​LX470 ពណ៌​ទឹក មាស ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-9699 ឈ្មោះ​ហ៊ុន វិបុល ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​រកស៊ី រស់នៅ​ភូមិ​ដើម​គ សង្កាត់ ជ្រោយចង្វា ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។​

 

​ប្រភព​ខាងលើ​ដដែល​បានឱ្យដឹង​ទៀតថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ដ​ម៉ាក​ឡិច​ស៊ី​ស​ខាងលើ​ធ្វើ ដំណើរ​តាមផ្លូវ​សហព័ន្ធរុស្ស៊ី​ពី​លិចទៅ កើត លុះ​មកដល់​ភ្លើងស្ដុប​កែង​ផ្លូវ​លេខ ២០០៤ ខណៈដែល​ភ្លើងស្ដុប​ពណ៌​លឿង ត្រៀម​ឱ្យ​ភាគី​រថយន្ដ​ឆ្ពោះទៅមុខ​នោះ ស្រាប់តែ​ភាគី​ម៉ូតូ​បាន​បើក​យ៉ាង​លឿន តាម​បណ្ដោយ​ផ្លូវ​២០០៤ ពី​ត្បូង​មក ជើង​បម្រុង​ឆ្លង​ស្ដុ​ប ខណៈដែល​ភ្លើងស្ដុប ពណ៌​លឿង​ឱ្យ​ភាគី​ម៉ូតូ​ឈប់ ប៉ុន្ដែ​មិន ព្រម​ឈប់ បែរជា​បន្ថែម​ល្បឿន​ទៅបុក រថយន្ដ​ដែល​ចេញដំណើរ​ពី​ស្ដុ​ប​បាន បន្ដិច​នោះ​តែម្ដង ។ ករណីនេះ​បណ្ដាលឱ្យ ភាគី​ម៉ូតូ​រងរបួស​ធ្ងន់ ដោយ​បាក់​កជើង​ម្ខាង ហើយ​ត្រូវបាន​គេ​ហៅ​រថយន្ដ​សាមុយ​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរពេទ្យ ព្រះកុសុមៈ​ភ្លាមៗ ។​

 

​ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទៅដល់​ធ្វើការ​វាស់វែង ព្រមទាំង​នាំយក​រថយន្ដ និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី ដោះ ស្រាយ​តាមច្បាប់​នៅពេល​ក្រោយ ៕

cam02531

 

Leave a Reply

(*) Required, Your email will not be published