ស្ត្រី​បើករថយន្ត​លុ​ច្ស​ស៊ី​ស ជ្រុល​ទៅបុក​បុរស​ម្នាក់​ត្រូវ​បាក់ជើង​ទាំងសង្ខាង

, , Leave a comment

​រាជធានី​ភ្នំពេញ​ ៖ បុរស​វ័យ​ចំណាស់​ជា​អ្នករត់ម៉ូតូឌុប​ម្នាក់ បានទទួល​រងរបួស​បាក់ជើង ខណៈដែល​រថយន្ត​លុ​ច្ស​ស៊ី​ស RX-300 បាន​បុក​ហើយ​អូស​ជាច្រើន​ម៉ែត្រ កាលពី​ម៉ោង ១០ និង​១០​នាទី​ព្រឹក​ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០១៣ នៅក្រោម​ស្ពាន​អាកាស ៧​មករា តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សេង ប៊ុន​សុង អាយុ ២៤​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ក្រុម​៥ ផ្លូវ លំ​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ គ 9050​។ ចំណែក​ស្ត្រី​ជា​អ្នកបើករថយន្ត​បង្កហេតុ​វិញ​មានឈ្មោះ សៀ សុជាតិ អាយុ ២០ ឆ្នាំ ជា​អាជីវករ បើករថយន្ត​ម៉ាក់​លុ​ច្ស​ស៊ី​ស  RX-300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2L- 9116 ។​

112

​ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀតថា មុនពេល​កើតហេតុ​រថយន្ត​បង្កហេតុ និង​ម៉ូតូ​បាន​បើក​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ស្រប​ទិស​គ្នា​ក្រោម​ស្ពាន​អាកាស ៧ មករា បត់​ឆ្លង​មក​តាមផ្លូវ សហព័ន្ធរុស្ស៊ី។ លុះ​មកដល់​ចំណុចកើតហេតុ​រថយន្ត​ក៏បាន​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ និង​កិន​អូស​ជាច្រើន​ម៉ែត្រ​បណ្តាល​ឲ្យ​ជនរងគ្រោះ បាក់ជើង​ទាំង ២ ស្រែក​គួរ​ឲ្យ​អាណោចអាធ័ម​នៅលើ​ចិញ្ចើមផ្លូវ ធ្វើ​ឲ្យ​អ្នកឃើញ ហេតុ​អាណិតអាសូរ​ជនរងគ្រោះ​យ៉ាងខ្លាំង​។​

c(226)

​ក្រោយ​កើតហេតុ​ភ្លាមៗ មន្ត្រីនគរបាល​ចរាច​រណ៍​នៅក្បែរ​កន្លែងកើតហេតុ បាន​ឃាត់​រថយន្ត និង​ម្ចាស់ ព្រមទាំង យក​ម៉ូតូ​របស់​ជនរងគ្រោះ ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។ រីឯ​ជនរងគ្រោះ ត្រូវបាន​ដឹកយក​ទៅ សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​៕

 

  112 (2) 112 (1)

 

 

Leave a Reply

(*) Required, Your email will not be published