ហាម​មិន​ឲ្យ​ទៅរក​ស៊ី​ផ្លូវភេទ មិន​ស្តាប់ ខឹង​វាយ​បែក ភ្នែក​ខាងស្តាំ​

, , Leave a comment

​ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បន្ទាប់ពី​ជននេះ​បាន​បង្ក​របួសស្នាម​ទៅលើ​នារី​ម្នាក់​បណ្តាល​ឲ្យ​បែក​លើ​ភ្នែក​ឈាម​ពេញមុខ នៅតាម​ដងផ្លូវ​សាធារណៈ កាលពី​ថ្ងៃទី ២ខែកញ្ញា ឆ្នាំ ២០១៣ វេលា​ម៉ោង ១០ និង ៣០ នាទី យប់​ត្រង់ចំណុច​ភូមិ សង្កាត់​ព្រែក​ព្រះ​សម្តេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

 

​បើតាម​ការអះអាង​ពីស​ក្សី​មួយចំនួន​ដែល​បានឃើញ​ហេតុការណ៍​និយាយថា ការឈ្លោះប្រកែក​គ្នា​រវាង​ប្រុស​ស្រី ១ គូ​នេះ​មាន​រយៈពេល​ប្រហែល​មួយសន្ទុះ​ប៉ុណ្ណោះ ស្រាប់តែ​ភាគី​បុរស​ស្ទុះ​ទៅ​វាយ​លើ​ផ្ទៃមុខ​នារី​នោះ ជាច្រើន​ដៃ បណ្តាល​ឲ្យ​បែក​ឈាម​ហូរ​ជោក​ពេញ​ផ្ទៃមុខ ខណៈ​នោះដែរ​សមត្ថកិច្ច​ដែល​កំពុង​ល្បាត​បាន​ចុះទៅ​ឃាត់ខ្លួន​ជនបង្ក​យកទៅ​ធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង ដោយ​ភាគី​នារី​ក៏បាន​ចូលខ្លួន​ទៅ​បំភ្លឺ​ក្នុង​រឿងនេះ​ដែរ​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនបង្ក​ឈ្មោះ សំណាង វិចិត្រ ភេទ ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ ជា​កម្មករសំណង់ ទី​លំនៅដ្ឋាន​មិន​ពិតប្រាកដ​បាន​រៀបរាប់ថា ខ្លួន​បាន​ស្រឡាញ់់​នាង គា រស្មី អាយុ ២៩ ឆ្នាំនេះ តាំងពី​នៅ​ក្រុងភ្នំពេញ មកម្ល៉េះ​ដោយ​នាង​មាន​មុខរបរ​ដើរ​រកស៊ី​ផ្លូវភេទ តាម​សួន​សារ​ធារ​ណៈ ចំណែក​ខ្លួន​កាលណោះ​ក៏​ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​ដែរ​។​ដោយមាន​បំណង់​ចង់​លះបង់​នូវ​សង្គម​ស្អប់ខ្ពើម​ទាំងនេះ ខ្លួន​ក៏​បបួល​នាង​មក​រស់នៅ​ខេត្តបាត់ដំបង ដោយ​ខ្លួន​សុខចិត្ត​ធ្វើជា​កម្មករសំណង់​ដដែល​។ ទីបំផុត​នាង​មិន​ចោល​ច​រិ​កចាស់​ឡើយ ដោយបាន​ទៅ​ដើរ​រកស៊ី​ផ្លូវភេទ​ម្តងម្កាល​ទៀត ដោយ​ទ្រាំ​មិនបាន​ខ្លួន​ក៏​តាមរក ហើយ​វាយ​នាង តែម្តង បណ្តាល​ឲ្យ​បែក​លើ​ភ្នែក​ខាងស្តាំ​។​

 

​ចំណែក​នារី​រងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​មុខរបួស តែ​ត្រូវ​នាង​លបលួច​រត់​ចេញទៅ​បាត់ ដូច្នេះ​ទើប​សមត្ថកិច្ច​សម្រេច​ដោះលែង​យុវជន​ឱ្យ​ត្រឡប់​ទៅវិញ នៅពេល​ព្រឹក​ឡើង​ដោយ​ធ្វើការ​ណែនាំ ជននេះ​មិនឱ្យ​ប្រព្រឹត្ត និង​បង្ក​របួសស្នាម​បែបនេះ តទៅទៀត​ឡើយ​៕

11 (2) 11 11 (1)

 

Leave a Reply

(*) Required, Your email will not be published