របួសធ្ងន់​ម្នាក់ និង​ស្រាល​ពីរ​នាក់ ខណៈ​ជិះ​ម៉ូតូ​បញ្ច្រាសទិស​គ្នា ហើយ​បុក​ពេញទំហឹង​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្តាលមកពី​ម៉ូតូ​ពីរ​គ្រឿង​ម៉ាកវីវ៉ា និង​ស្គូ​ពី បុក​គ្នា ធ្វើ​ឲ្យ​បុរស​ម្នាក់​បាន​រងរបួស​បាក់ជើង​ស្ដាំ​ម្ខាង នៅ​ចំណុច​ស្ដុ​ប ផ្សារ​ដើម​គ ផ្លូវ​ម៉ៅ​សេទុង​កែង​ផ្លូវ​ព្រះ​មុនី​រ៉េត ក្នុង សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង ៩ និង ៤០ នាទី​យប់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៣ ។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​មាន​បុរស​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​វីវ៉ា​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1J-3756 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ សេទុង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ។ ខណៈ​មកដល់​ចំណុច​កែង​ផ្លូវ​ព្រះ​មុន្នី​រ៉េត​ម៉ូតូ​វីវ៉ា​បាន​បត់​ឆ្វេង​លឿន​បំណង​ឆ្ពោះទៅកាន់​ស្ពាន​ស្ទឹងមានជ័យ​ក៏ត្រូវ​យុវជន​ម្នាក់​ដែល​កំពុង​ជិះ​ម៉ូតូ​ស្គូ​ពី ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ​1AQ-6230 បោះពួយ​យ៉ាង​លឿន តាមផ្លូវ​ម៉ៅ​សេទុង​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ជ្រុល​មក​បុក​យ៉ាង​ពេញទំហឹង​ជាមួយនឹង​ម៉ូតូ​វីវ៉ា​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​វីវ៉ា ត្រូវ​រងរបួស​បាក់ជើង​ស្ដាំ​ម្ខាង ចំណែក​អ្នករួមដំណើរ​និង​អ្នកបើកបរ​ម៉ូតូ​ស្គូ​ពី​រងរបួស​ស្រាល ។​

 

​ក្រោយ​កើតហេតុ​ភាគី​ទាំងពីរ​មិនអាច​ចរចា​បញ្ចប់រឿង​នៅត្រង់ចំណុច​កើតហេតុ​បានទេ ទើប​សមត្ថកិច្ច​មូលដ្ឋាន ចុះ​វាស់វែង រួច​អូស​យក​ម៉ូតូ​ទាំងពីរ​គ្រឿង ទៅ​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌចំការមន​រង់ចាំ​ដោះ ស្រាយ​តាមផ្លូវ​ច្បាប់​នៅពេល​ក្រោយ ៕

photo-4(24)

 

Leave a Reply

(*) Required, Your email will not be published