សមត្ថកិច្ច​ចុះ​បង្ក្រាប​ជាតិ​ចិន​ដែល​​ភ្នាល់​ល្បែង​តាម​ប្រព័ន្ធ Internet ចំនួន ៤៤ នាក់​

, , Leave a comment

រាជធានី​ភ្នំពេញ​ ៖ ​ជនជាតិ​ចិន​ចំនួន​ ៤៤ នាក់​ ត្រូវក្រុម​កម្លាំងសមត្ថកិច្ច​​ចាប់​ឃាត់​ខ្លួន​ ក្នុង​ករណី​ជាប់​ពាក់ព័ន្ធ​នឹង​​ការ​ភ្នាល់​ល្បែង​តាម​ប្រព័ន្ធ Internet​ នៅ​លំនៅឋាន​លេខ ៣៦ ផ្លូវ​លេខ​៩៥ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ​កាល​ពី​វេលា​ម៉ោង​ ៩​ និង ​៣០​ នាទី​ព្រឹក​ ​ថ្ងៃ​ទី​៣​ ខែ​​កញ្ញា​ ឆ្នាំ​២០១៣​ ។

 

ក្នុង​ប្រតិបត្តិ​ការចុះ​ឡោម​ព័ន្ធ​ខាងលើនេះធ្វើ​ឲ្យ​ក្រុម​ជនជាតិ​ចិនមានការ​ភ្ញាក់ផ្អើលដោយ​ខ្លះ​រត់​ផ្លោះ​របង និង​អ្នក​ខ្លះទៀត​ពួន​សំងំ​នៅក្នុង​បន្ទប់​មិន​បើកទ្វា ប៉ុន្តែ​ក្នុងនោះ​មាន​បុរស​ជនជាតិ​ចិន​ម្នាក់ ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ ខណៈដែល​រូបគេ​ផ្លោះ​របង​បំណង​រត់គេចខ្លួនតែ​ត្រូវ​នគរបាល​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​បឹង​កេងកង​ទី​៣ ព័ទ្ធចាប់​វាយខ្នោះ និង​រា​កៃកាំភ្លើង​ចំ​ផ្នែក​ខាង​ខ្នងធ្លាយ​ដល់​ពោះ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ភ្លាមៗ​។ ​

 

ប្រភព​ពី​​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​នេះចាប់បាន​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​ ៤៤ ​នាក់ ដោយ​កំពុង​ថិ​ត​ក្នុងការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង និង​ឃាត់ខ្លួន​ពួកគេ​យកទៅ​កាន់ នាយកដ្ឋាន​ចារកម្មសន្តិសុខផ្ទៃក្នុង ។ ​គួរ​បញ្ជាក់ថា ការផ្ទុះអាវុធ​ខាងលើនេះ មិនមាន​កើតឡើង​ដោយសារ​សមត្ថកិច្ច​បាញ់​បង្ក្រាប​នោះទេ គឺ​បណ្តាលមកពី​ការ​ភ្លាត់ស្នៀត ទើប​បណ្តាល​ឲ្យ​កាំភ្លើង​ផ្ទុះ​រា​កៃ​តែម្តង​៕

chin chin (1)

 

Leave a Reply

(*) Required, Your email will not be published