ប្រទះឃើញ​សព​ស្ត្រី​ម្នាក់ សមត្ថកិច្ច​សន្និដ្ឋាន​ជា​អំពើ​ឃាតកម្ម​គិតទុក​ជាមុន​

, , Leave a comment

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ សព​ស្ត្រី​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​កាលពី​វេលា​ម៉ោង ៦ ព្រឹក​ថ្ងៃទី​០៣ ខែ កញ្ញា ឆ្នាំ ២០១៣ នេះ នៅលើ​ផ្លូវលំ​របស់​ក្រុមហ៊ុន​ទំរីង​រ៉ាប់​ប៊ើ​រ ដែល​ស្ថិតនៅស្ថិតក្នុង​ភូមិ​អូរ​តា​ម៉េង ឃុំ​-​ស្រុក​អន្លង់វែង ខេត្ដ​ឧត្ដរមានជ័យ និង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល និង​តក់ស្លុត​បំផុត ដោយសារ​សព​ត្រូវ​ឃាតករ សម្លាប់​យ៉ាង​សាហាវ​គឺ​អារ​.​ក​កាត់​ក្បាល​ចេញពី​គ្នា ។​

 

​ប្រភពពី​សាច់ញាតិ​បានឱ្យដឹងថា ស្ត្រី​រងគ្រោះ​ឈ្មោះ​ប្រឹម សា​វ៉ាន អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​បី (​ហៅ​ភូមិ​អូរ​តា​ម៉េង​) ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ។ មុនពេល​កើតហេតុ ត្រូវបាន​ជន​មិន​ស្គាល់មុខ​ទូរស័ព្ទ​ឱ្យ​ស្ត្រី​រងគ្រោះ ចេញទៅ​ជួប នៅវេលា​ម៉ោង​ប្រហែលជា​៩ ទៅ​១០​យប់​ថ្ងៃទី​២ កញ្ញា ២០១៣ តែ​ក៏​មិន​បានឃើញ​ត្រឡប់មកផ្ទះ​វិញ​ទេ ។ លុះ​ព្រឹក​ឡើង​ទើប​មានការ​ភ្ញាក់ផ្អើល​ថា ស្ត្រី​រងគ្រោះ​ត្រូវ​ឃាតករ​អារ​.​ក​សម្លាប់​តែម្តង ។​

 

​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយ​ពេលធ្វើ​កោសល្យ​វិ​ច្ឆ័​យ​រួចមក នេះ​ជា​អំពើ​ឃាតកម្ម ព្រោះ​ក្រោយ​សម្លាប់​នារី​រងគ្រោះ​ឃាតក​មិនបាន​យក​ម៉ូតូ​នារី​រងគ្រោះ នោះទេ​។ ហើយ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាងសកម្ម ដើម្បី​ស្វែងរក​ចាប់​ឃាតករ​នេះ មក​ផ្តន្ទាទោស​តាមច្បាប់​៕

od od (1)

 

Leave a Reply

(*) Required, Your email will not be published