សមត្ថកិច្ច​ចុះបង្ក្រាប និង ឃាត់ខ្លួន​ជនជាតិ​ចិន ៧ នាក់ ក្នុងករណី​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ិនធើរណេត នៅផ្ទះ​សំណាក់​យីហោ ជា​លាង ១៦៨

, , Leave a comment

​ខេត្តស្វាយរៀង ៖ កម្លាំង​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង​បាន​ឃាត់​ជនជាតិ​ចិន ៧ នាក់ ក្នុង​ប្រតិបត្តិ​ការចូល​ឆែកឆេរ​ផ្ទះសំណាក់​មួយកន្លែង​យីហោ ជា​លាង​១៦៨ ដែល​ស្ថិត​ក្នុងភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ។​

 

​តាម​ប្រភពព័ត៌មាន​ពី​ម្ចាស់ផ្ទះ​ឲ្យ​ដឹងថា ជន​ជាតិចិន​ទាំងនេះ បាន​ជួល​ផ្ទះសំណាក់​ពី​ម្ចាស់ផ្ទះ​ក្នុងតម្លៃ ២.៤០០ ដុល្លារ​អាមេរិក ក្នុង​មួយខែ ។ ក្នុងនាម​ជា​ម្ចាស់ផ្ទះ​មិនបាន​ដឹងថា គេ​ជួល​ផ្ទះ​យកទៅ​ប្រើប្រាស់​សេវាកម្ម​អ្វីខ្លះ​ទេ គ្រាន់តែ​ដឹងថា ជួល​បើក​ក្រុមហ៊ុន ប៉ុន្តែ​ក្រុម​នេះ​បែ​ជា​ធ្វើ​សកម្មភាព​ចាប់ជំរិត​ទារប្រាក់​ពី​ជនជាតិ​ចិន​ដែល​រស់នៅ​ប្រទេស​ចិន តាមរយៈ​ការ​សំឡុត​គំរាមកំហែង​ក្នុង​អ៊ិនធើរណេត​ទៅវិញ​។

 

​តែ​ទោះជា​យ៉ាង​ប្រភព​ច្បាស់​ការណ៍ យ៉ាងណា​នោះ​មិនទាន់មាន​តម្រុយ​នៅឡើយ​ទេ ដោយសារ​មិន​អនុ​ញ្ញា​ត្តិ​ឲ្យ​ក្រុមអ្នកកាសែត​ចូល​។ ហើយ​ម្យ៉ាងទៀត​នៅក្នុង​បរិវេណ​ផ្ទះសំណាក់ គេ​ឃើញ​មាន​បុរស​ជនជាតិ​ម្នាក់​ទំនងជា​មេការ​បាន​ដើរ ចែក​ប្រាក់​ដល់​កម្លាំង​នគរបាល ដែល​ចូល​ឆែកឆេរ​នេះ ម្នាក់​ចំនួន​១០​ដុល្លារ​សហរដ្ឋអាមេរិក​៕

chealeangguest house

 

Leave a Reply

(*) Required, Your email will not be published