ស្ត្រី​កូរ៉េ​ម្នាក់​ញៀន​នឹង​ពាក់​ប៊ី​គី​នី សូម្បីតែ​នៅក្នុង​ផ្ទះ​

, , Leave a comment

ប្រទេស​​កូរ៉េខាង​ត្បូង ៖ ស្ត្រី​កូរ៉េ​រាង​ស្វែ​ល​ម្នា​ក់បាន​ល្បីឈ្មោះ​ក្រោយ​ចូលក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ដោយសារតែ​ការចូល​ចិត្ត​ស្លៀកពាក់​ប៊ី​គី​នី​ ។​ ​កម្មវិធី​ទូរទស្សន៍​ឈ្មោះថា​ Martian Virus ​បាន​និយាយថា​ស្ត្រី​ឈ្មោះ​ Yeonyun ចូលចិត្ត​ស្លៀកពាក់​ប៊ី​គី​នី​ជាខ្លាំង រហូតដល់​នាង​ពាក់​វា​គ្រប់ពេល​សូម្បីតែ​នៅក្នុង​ផ្ទះ ​។ ​រឿង​ចម្លែក​មួយទៀត​នោះ​គឺថា ឪពុក​និង​ជីដូន​ដែល​នៅផ្ទះ​ជាមួយ​នាង​មិន​បា​ន​រំខាន​ចិត្ត​ទាល់តែ​សោះនឹង​អាកប្បកិរិយា​របស់​នាង​។​

 

​នាង​មាន​ឈុត​ខោអាវ​ប៊ី​គី​នី​ជាច្រើន រហូតដល់​ត្រូវបាន​បន្ទប់​ចំនួន​៧​នៅក្នុង​ទូរ​ខោអាវ​របស់​នាង​។​ ​នាង​មាន​ទំហំ​ច​ង្កោះ​និង​ទ្រូង​34-24-35​និង​ចង់​ធ្វើជា​អ្នក​បង្ហាញ​ម៉ូត​ប៊ី​គី​នី​ម្នាក់​។ ក្នុង​កម្មវិធី នាង​Yeonyun​បាន​និយាយថា​នាង​បានចាត់ទុក​ផ្ទះ​របស់​នាង​ជា​កន្លែង​បង្ហាញ​ម៉ូត​មួយ និង​បាន​ដូរ​ប៊ី​គី​នី​ជារឿយៗ​នៅពេល​នាង​នៅផ្ទះ​។​ ​នៅក្នុង​ហាង​លក់​ប៊ី​គី​នី នាង​ក៏​ដោះដូរ​វា​បន្តបន្ទាប់​នៅ​កណ្តា​លវា​ជាហេតុ​នាំអោយ​អតិថិជន​និង​អ្នកដំណើរ​កាត់​ជា​បុរស​ចោល​ភ្នែក​មករក​នាង​គ្រប់ៗ​គ្នា​។​ ​តែ​ទោះជា​យ៉ាងណា​ម្តាយ​និង​បងប្អូន​ស្រី​របស់​នាង​មិន​សប្បាយចិត្ត​ឃើញ​នាង​បង្ហាញ​ប៊ី​គី​នី​រាល់​តែ​ថ្ងៃ​យ៉ាងនេះ​ទេ និង​ថា​ពួកគេ​ធុញទ្រាន់​និង​ចង់អោយ​នាង​បញ្ឈប់​អាកប្បកិរិយា​ដូច្នេះ​៕​

bikini61 082552_bikini-4wap_380 082552_bikini-6wap_380 082552_bikini-5wap_380 082552_bikini-7wap_380 bikini13 bikini12

 

Leave a Reply

(*) Required, Your email will not be published