អាជ្ញាធរ​ម៉ាឡេស៊ី ចាប់ឃុំខ្លួន​ពលករ​ប​រទេសជាង ៦០០ នាក់​

, , Leave a comment

​ប្រទេស​ម៉ាឡេស៊ី ៖ ពួក​ពលករ​បរទេស​ច្រើនជាង​៦០០​នាក់ ត្រូវបាន​ចាប់ឃុំខ្លួន ពីបទ​សង្ស័យថា បាន​ចូលទៅ​ធ្វើការ​នៅ ម៉ាឡេស៊ី ដោយ​ខុសច្បាប់​។ ប្រតិបត្តិការ​នេះ​បាន​កើតមាន​ចំពេល​ដែល​អាជ្ញាធរ ម៉ា​ឡេស៊ី​ចាប់ផ្តើម​បង្ក្រាប​ក្រុម​ពលករ​បរទេស​ខុសច្បាប់ ក្នុងប្រទេស​របស់ខ្លួន ស្រប​ពេលដែល​មានការ​ប៉ាន់​ស្មានថា មាន​ពលករ​បរទេស​ខុសច្បាប់​ប្រមាណ​៥​សែន​នាក់​កំពុង​ធ្វើ​ការ​ក្នុងប្រទេស​ដែលជា មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី​បី ប្រចាំ​នៅ​អាស៊ី​ខាងកើត​មួយ​នេះ​។ នេះ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​រដ្ឋ​របស់​ម៉ាឡេស៊ី​ឈ្មោះថា បឺ​ណា​ម៉ា​។​

 

​ប្រភព​បាន​បន្តទៀតថា ក្រុម​ពលករ​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំងនេះ​គឺមាន​ប្រភពពី​ប្រទេស ឥណ្ឌូនេស៊ី បង់​ក្លា​ដេ​ស មី​យ៉ាន់​ម៉ា ប៉ា​គី​ស្ថាន​និង​ឥណ្ឌា​។ ពលករ​បរទេស​ប្រមាណ​កន្លះ​លាន​នាក់​បាន​ទៅ ម៉ាឡេស៊ី ដើម្បី​ធ្វើការ​ជាជាង​សំណង់ កម្មករ​រោងចក្រ និង​កសិករ​នៅ​ចំការ​ដូងប្រេង​ជាដើម​។​ ​ម៉ាឡេស៊ី​បាន​ប្តេជ្ញា​ថា នឹង​ប្រើ​ពេលវេលា​៣​ខែ ដើម្បី​ប​ង្ក្រា​ក​ពួក​ពលករ​ទាំងនេះ​៕

17 Story 01 2013-09-01T061358Z_2080981773_GM1E9910PTM01_RTRMADP_3_MALAYSIA

 

Leave a Reply

(*) Required, Your email will not be published