ខឹង​គេ ឌឺដង​ដាក់ខ្លួន ពេល​កំពុង​ផឹកស្រា ទាញ​កាំបិត​កាប់​របួសធ្ងន់ ស្រាល ពីរ​នាក់​

, , Leave a comment

​ខេត្ត​ព្រះសីហនុ ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន និង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ធ្វើ​សកម្មភាព​កាប់​ទៅលើ​មនុស្ស​ពីរ​នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់និង​ស្រាល កាលពី​វេលា​ម៉ោង ៨ យប់ ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៣ នៅ​ចំណុច​ក្រុមទី ៨ ភូមិ​បឹង​ជុំ ឃុំ​បឹង​តា​ព្រហ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

 

​ជនសង្ស័យ មានឈ្មោះ សំ ឆុ​ច ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​ខាងលើ បាន​យក​កាំបិត​កា​ចែត​ឥត​ដង​ប្រវែង​ជិត កន្លះ​ម៉ែត្រ​កាប់​ទៅលើ​ជនរងគ្រោះ ឈ្មោះ​ពៅ វណ្ណា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ ជាមួយគ្នា ត្រូវ​ចំនួន ៣ កាំបិត ត្រង់​ក្បាល បណ្តាល​រងរបួស​ធ្ងន់ និង​កាប់​ទៅលើ​ឈ្មោះ​ចក់ ភ័​ណ្ឌ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ត្រូវជា​កូន ស្ត្រី​រងគ្រោះ​ខាងលើ​បណ្តាល​ឲ្យ​រងរបួស​ស្រាល ។​

 

​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​ជនសង្ស័យ​ឈ្មោះ សំ ឆុ​ច បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រើ​កាំបិត​កា​ចែត ទៅ​កាប់​លើ​ស្ត្រី​រងគ្រោះ​ពិតប្រាកដ​មែន ព្រោះ​ដោយ សារ​តែ​ខ្លួន​មាន កំហឹង​ជាមួយ​ស្ត្រី​រងគ្រោះ​ជា​យូរ​មកហើយ​អំពី​រឿង​ដើរកាត់​មុខផ្ទះ​។​ក្រោយពី​មានទំនាស់ និង​គ្នា​រួចមក ជនរងគ្រោះ តែងតែ​ជេរ ដៀមដាម ឌឺដង ដាក់ខ្លួន​ជាច្រើនលើក​ច្រើនសារ ហើយ​នៅ​ថ្ងៃកើតហេតុ​នេះ គឺ ខ្លួន​ខឹង​នឹង​ជនរងគ្រោះ ដែល​ខាកស្តោះ ឌឺ ដាក់ខ្លួន ទើប​ខ្លួន​ស្ទុះ ចូលទៅក្នុង​ចង្ក្រាន​បាយ របស់​ឈ្មោះ ប្រាជ្ញ ណែ​ត យក​កាំបិត​កា​ចែត មក​កាប់​លើ ស្ត្រី​រងគ្រោះ​តែម្តង ។​

 

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​កំពុង កសាង​សំណុំរឿង​បញ្ជូន​ខ្លួន ទៅកាន់​សាលាដំបូង ខេត្ត​ព្រះសីហនុ ចាត់ការ​តាមច្បាប់ ៕

Hong-0021-4

 

Leave a Reply

(*) Required, Your email will not be published