​ស្រាត​​​​ ដើម្បី​ឲ្យ​ខ្លួន​បរិ​សុទ្ធ ជា​បញ្ញាត្តិ​មួយ​ក្នុង​សាសនា​ អាចែល

, , Leave a comment

ប្រទេស​ឥណ្ឌា​ ៖ នៅ​បណ្តា​ប្រទេស​ជាច្រើនលើ​ពិភពលោក ប្រសិនបើ​អ្នកណាម្នាក់ "​ថ្លើមធំ​" ហ៊ាន​ដើរ​អាក្រាតខ្លួននៅតាម​ដងផ្លូវ​នោះ នឹងត្រូវ​បាន​គេ​ចាត់ទុកថា អ្នកមាន​បញ្ហា​ផ្លូវចិត្ត​ ឬ​បញ្ហា​ស​សៃ​ប្រសាទ ឬ​អាច​ត្រូវ​ចាប់​ដាក់គុក ពីបទ "​អាសគ្រាម​" នៅ​ទីសាធារណៈ​ទៀតផង​ ។ ប៉ុន្តែមនុស្ស​មួយក្រុមនៅក្នុង​ប្រទេស​ឥណ្ឌា​វា​មិន​ដូច្នេះ​ទេ​។ ប្រទេសមួយ​នេះ ជា​ប្រទេស​ទទួលយក និង​អនុញ្ញាត​ឲ្យ​ពួកគេ​អាក្រាតកាយ និង​គ្មាន​ការដាក់ទណ្ឌកម្ម​ណាមួយ​ឡើយ ដោយ​ចាត់ទុកថា នេះ​ជា​និកាយ​សាសនា (​សាសនា​អាចែល​) របស់​ប្រទេស ដែល​សម្បូ​ណ៍​ដោយ​ប្រពៃណី ច្រើនបែប​រាប់មិនអស់​។ ក្នុង​ជីវិត​រស់នៅ​របស់​ពួកគេ មាន​វប្ប​ធ​ម៍ ជំនឿ​ហេតុផល​ផ្ទុយ​ការពិត​ក៏មាន មាន​អ្នកប្រាជ្ញ​ក៏​ច្រើន មាន​អ្នក​ល្ងង់​មហា​ល្ងង់​មិន​ព្រម​កែប្រែ​ក៏មាន​។​

 

​អ្នកបួស​ក្នុង​សាសនា​អាចែល​នេះ មាន​មុន​សាសនា​ព្រះ​ពុ​ទ្ឋ​ទៅទៀត ហើយ​មកទល់នឹង​ពេលនេះ គឺ​ជិត ៣០០០ ឆ្នាំ​ទៅហើយដោយ​ពួកគេ​ជឿថា ការ​អាក្រាតកាយការចង​ប្រដាប់ភេទ នឹង​ដុំថ្ម​ឲ្យ​ងាប់​ប្រដាប់ភេទការយក​ខ្លួន​ទៅ​ហាលថ្ងៃ ។​ល​។ ដោយ​ពួកគេ​យល់ថា ធ្វើបែបនេះ ដើម្បី​ឲ្យ​អស់​កិលេស​។​ ​ដូច​ទៅនឹង​ច្បាប់​សាសនា​ដទៃៗ ដែរ អ្នកបួស​ក្នុង​សាសនា​អាចែល​នេះត្រូវតែ​តម ការបរិភោគ​សាច់ មិន​ផឹក​គ្រឿ​ស្រវឹង និង​មិន​ប្រព្រឹត្ត​មេថុន​ធម៌ ​។​ល។ ប៉ុន្តែ អ្នកបួស​ក្នុង​សាសនា​មួយ​នេះមានច្បាប់​មួយ​អនុវត្ដ​យ៉ាង​តឹងរឹង​បំផុត គឺ​ត្រូវតែ​អាក្រាតកាយអស់​មួយជីវិត​។​

​តាម​ទស្សនៈ​របស់​សាសនា​នេះ ការ​ស្លៀកពាក់ ឬ​ដណ្តប​វត្ថុ​អ្វីមួយនៅលើ​រាងកាយនឹង​នាំមក​នូវ​ភាពមិន​បរិសុទ្ធ​។​ ​សា​ស​នា​មួយ​នេះក៏​មិន​ខុស​អ្វី​ទៅនឹង​សាសនាព្រះពុទ្ធ​ដែរ គឺ​បំពេញ​កិច្ចការ​ប្រចាំថ្ងៃដោយ​និមន្ត ឬ​ដើរទៅ​បិណ្ឌ​បាត្រ​។ ប៉ុន្តែខុសពី​សាសនាព្រះពុទ្ធត្រង់​ថា សាសនា​មួយ​នេះទ្រង់​បិណ្ឌ​បាត្រ ឬ​ដើរ​សុំ​ជាមួយនឹង​រូបរាង​អាក្រាតពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​។​ ​ទ្រព្យសម្បត្តិ​សំខាន់​តែមួយគត់​របស់​ពួកគេ គឺ​ផ្លិត​ធ្វើ​ពី​រោម​ក្ងោក​ ។ ហើយ​វា​ក៏​ជាវ​ត្ថុ​មួយសម្រាប់​បំពេញ​ក្នុង​ពិធីបុណ្យ​ផ្សេងៗ ក្នុង​សាសនា​របស់​ពួកគេ​ដែរ​ ។ ដោយ​ពួកគេ​យក​ផ្លិត​នេះដើម្បី​លាង​សម្អាត​ រាងកាយ ដើម្បី​សុំ​សីល​ធ្វើ​ឲ្យ​ខ្លួន​បរិសុទ្ធ​។​

​ទំនៀមទម្លាប់នៅក្នុង​សាសនា "​អាចែល​" មាន​ច្រើន​ទៀតរាប់មិនអស់​ទេ​ ។ ប៉ុន្តែ ដើម្បី​យល់​កាន់តែច្បាស់​បន្ថែមទៀត​នោះសូម​អញ្ជើញ​មើលរូប​ភាព និង​ទស្សនា​វី​ដែ​អូដូចខាងក្រោម​នេះ​៖

 

india (1) india (2) india (3) india (4) india (5) india (6) india (7) india

 

Leave a Reply

(*) Required, Your email will not be published