ខ្លោចចិត្ត​ពេល​ប្តី​ស្លាប់ ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​អស់រលីង​

, , Leave a comment

​ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​បានសម្រេច​ដុត​ផ្ទះ​ខ្លួនឯង​ចោល​ដោយសារ​ពិបាកចិត្ត និង​គ្មាន​លុយ​ធ្វើ​បុណ្យសព​ឲ្យ​ប្តី​ក្រោយពេល​ប្តី​របស់គាត់​ស្លាប់ កាល​ពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៣​ធ្វើ​ឲ្យ​គាត់ និង​កូនៗ​គ្មានអ្វី​ស្នាក់នៅ ។ ហេតុការណ៍​ខាងលើនេះ​កើតឡើង​កាលពី វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៣ នៅក្នុង​ភូមិ​-​សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

 

​ស្ត្រី​មេម៉ាយ​ខាងលើ​មានឈ្មោះ យិន លាភ អាយុ ៤៣​ឆ្នាំ គ្មាន​មុខរបរ មាន​ប្តី​ជា​កម្មករ​អូ​តេស ទើបនឹង​ស្លាប់​កាលពី​ថ្ងៃទី​៣១ សីហា ២០១៣ ដោយសារ​ជំងឺ សូម្បី​លុយ​ធ្វើបុណ្យ​សព​ក៏​គ្មាន​ដែរ ត្រូវ​បូជា​នៅ​មន្ទីរពេទ្យ​តែម្តង ។ ស្ត្រី​រូបនោះ​បន្តថា រូបគាត់​មានកូន​រហូតដល់ ៥​នាក់ នៅក្នុង​បន្ទុក ក្រោយពេល​ប្តី​គាត់​ស្លាប់ គាត់​មិនដឹង​មាន​អ្វី​ពឹងពាក់​ឡើយ ព្រោះ​គាត់​គ្មាន​មុខរបរ ហើយ​ផ្ទះ​ដែល​រស់នៅ​សព្វថ្ងៃនេះ គឺ​សុំ​ដី​គេ​សង់​នៅ​ប៉ុណ្ណោះ ។​
​បន្ទាប់ពី​ស្ត្រី​មេម៉ាយ​ដុត​ផ្ទះ​ចោល បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នកភូមិ ខណៈដែល​ផ្ទះ​ស្ត្រី​នោះ​នៅ​ឆ្ងាយ​ដាច់​ពី​គេ ទើប​នៅវេលា​ម៉ោងជាង ៨​យប់ សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារកណ្តាល និង​ប៉ូលិស​នៃ​អធិការដ្ឋាន​ក្រុង ចុះទៅ​ធ្វើ​កំណត់ហេតុ ។ បច្ចុប្បន្ន ស្ត្រី​មេម៉ាយ​ខាងលើ និង​កូន​ទាំង ៥​នាក់ ត្រូវ​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​នៅ​ម្តុំ​កន្លែងកើតហេតុ​ឱ្យ​ស្នាក់នៅ​បណ្តោះអាសន្ន​សិន ។​

 

​ក្រោយ កើតហេតុ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះទៅ​ធ្វើ​កំណត់ហេតុ និង​ស្វែងរក​ជំនួយ​ដើម្បី​ឧបត្ថម្ភ​ដល់​ស្ត្រី​និង​កូនៗ​ខាងលើ ៕

fire (4) fire (1) fire (3) fire (2)

 

Leave a Reply

(*) Required, Your email will not be published