រថយន្ដ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ហ្វូ​ន​លី​ញ (PHON LINH) បុក​រះ​ម៉ូតូ​អស់​ច្រើន​គ្រឿង បណ្ដាលឱ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​ច្រើន​នាក់​

, , Leave a comment

​ខេត្ដ​ស្វាយរៀង ៖ យ៉ាងហោចណាស់​មនុស្សម្នា​ក់បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​នៅ​កន្លែងកើតហេតុ និង​ជាច្រើន​នាក់​ផ្សេងទៀត​រងរបួស​ស្រាល និង​ធ្ងន់ ខណៈដែល​រថយន្ត​ដឹក​អ្នកដំណើរ​បុក​រះម៉ូតូ​អស់​ជាច្រើន​គ្រឿង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ៥០ នាទី​ល្ងាច ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​តា​ប៉ ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្ដ​ស្វាយរៀង ។​

 

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​រថយន្ដ​ទេសចរណ៍​ដឹក​អ្នកដំណើរ របស់​ក្រុមហ៊ុន​ហ្វូ​ន​លី​ញ (PHON LINH) ពណ៌​ស្វាយ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-0199 បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ កើត​ក្នុង​ល្បឿន​លឿន ។ លុះ​មកដល់​ចំណុចកើតហេតុ ម៉ូតូ​មួយគ្រឿង​ម៉ាក​ស៊ី​រូស បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើដំណើរ​បញ្ច្រាសទិស​ជាមួយ​រថយន្ដ បាន​បើក​ឆ្លងទៅ​ចិញ្ចើមផ្លូវ​ម្ខាង​ទៀត តែ​មិនទាន់​ផុត ក៏ត្រូវ​រថយន្ដ បុក​យ៉ាង​ពេញទំហឹង បណ្ដាលឱ្យ​ដួល​បោក​ទៅនឹង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយ​រថយន្ដ​មិន ទាន់​អស់​ល្បឿន​ក៏​បន្ដទៅ​បុក​រះ​ម៉ូតូ​អ្នកដំណើរ​ចំនួន​៥-៦​គ្រឿង រួមទាំង​តូប​លក់ដូរ​របស់​ប្រជាពលរដ្ឋ​នៅលើ​ចិញ្ចើមថ្នល់ បណ្ដាលឱ្យ​មនុស្ស​ប្រុស​-​ស្រី​៤-៥​នាក់ របួសធ្ងន់​ស្រាល​ថែមទៀត ។ ចំណែក​អ្នកបើកបរ​រថយន្ដ​ក្រោយ​បានឃើញ​ហេតុការណ៍​នេះ បាន​ចុះ​ពី​រថយន្ដ​រត់គេច ខ្លួន​បាត់ស្រមោល​តែម្តង ។​

 

​ក្រោយពេល​ហេតុ​សមត្ថកិច្ច​ចុះមក​ធ្វើការ​វាស់វែង ហើយ​យក​រថយន្ដ​បង្ក និង​ម៉ូតូ​ជនរងគ្រោះ​យកទៅ​រក្សាទុក​ដើម្បី រង់ចាំ​ដោះស្រាយ​តាមច្បាប់​ជា​ក្រោយ​។ ចំណែក​អ្នករងរបួស​ត្រូវបាន​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ​ស្វាយរៀង​។ រីឯ​បុរស​ម្នាក់​ដែល​ស្លាប់បាត់​បង់ជីវិត​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី  ៕

photo0677 photo0679

 

Leave a Reply

(*) Required, Your email will not be published