តូចចិត្ត​នឹង​ជំងឺ ចង​.​ក សម្លាប់ខ្លួន​

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ដាច់ចិត្ត​ចង​.​ក​សម្លាប់ខ្លួន ដោយសារ​មាន​ជំងឺ​ប្រចាំកាយ​ដែល​មិនអាច​ព្យាបាល​បាន នៅក្នុង​បន្ទប់​ផ្ទះជួល ។ ហេតុការណ៍​មួយ​នេះ​បាន​កើតឡើង កាលពី​វេលា​រសៀល​ថ្ងៃទី​២ កញ្ញា ២០១៣ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ សព​ដែល​គេ​ប្រទះឃើញ​ចង​.​ក​សម្លាប់​នៅក្នុង​បន្ទប់​ជួល​មួយកន្លែង នៅ​ជា​ន់ទី ៤ នោះ​មានឈ្មោះ ដាំ យ៉ាន អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត​ព្រៃកប្បាស ខេត្តតាកែវ ។

 

​តាម​ការរៀប​រាប់រប​ស់​សាច់ញាតិ​បាន​ឲ្យ​ដឹងថា បុរស​ខាងលើនេះ មាន​ជំងឺ​យូរ​ឆ្នាំ​ហើយ តែ​ព្យាបាល​នៅតែ​មិនជា​ស្បះ​ស្បើយ ។ បន្ទាប់ពី​សាច់ញាតិ​ទៅធ្វើ​ការ បុរស​រូបនេះ​បាន​ចង​.​ក សម្លាប់ខ្លួន​តែម្តង​។ ពេល​សាច់ញាតិ​ត្រឡប់​មកពី​ធ្វើការ​វិញ បាន​គោះទ្វារ​តែ​មិន ក៏​សម្រេចចិត្ត​ច្រាន ស្រាប់តែ​ឃើញ​បុរស​ម្នាក់នេះ​ចង​.​ក ស្លាប់​បាត់ទៅហើយ​។​

 

​ក្រោយពេល​កើតហេតុ ក្រុមគ្រួសារ​បាន​យក​សព​ទៅ​ស្រុកកំណើត ដើម្បី​ធ្វើបុណ្យ​តា​ប្រពៃណី​៕

55

 

Leave a Reply

(*) Required, Your email will not be published