ឃើញ​ស្លាប់​ម្នាក់​នៅលើ​ថ្នល់ លុះ​ព្រឹក​ភ្ញាក់ផ្អើល​ដោយ​ឃើញ​ម្នាក់ទៀត​ស្លាប់​ក្នុង​ទឹក​

, , Leave a comment

​ខេត្តកណ្តាល ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ២៨ និង ២៩ បានធ្វើ​ឲ្យ​បុរស​ពីរ​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាម​នៅ​កន្លែងកើតហេតុ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​កាល ពី​វេលា​ម៉ោង​១២ និង​១៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២ ខែ កញ្ញា ឆ្នាំ ២០១៣ ស្ថិតក្នុង​ភូមិ​ជ្រៃ​មង្គល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

 

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ជ្រុល​ទៅបុក​ជាមួយនឹង​ម៉ូតូ មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៩​បិទ​តែម​ឆ្នាំ​២០១០ បណ្តាល​ឲ្យ​យុវជន​ពីរ​នាក់​ជា​បងប្អូនជីដូន​មួយ​គ្នា​ស្លាប់​នៅនឹងកន្លែង យ៉ាង​អ​ណោ​ច​អ​ធ័​ម ដោយ​មុនដំបូង​គេ​មិនបាន​ដឹងថា មាន​មនុស្ស​ពីរ​នាក់​ស្លាប់​នោះទេ គេ​នឹកស្មានថា មាន​អ្នកស្លាប់​តែ​ម្នាក់​ប៉ុណ្ណោះ ព្រោះ​ភ្លាមៗ​គេ​បានឃើញ​សព​ជនរងគ្រោះ​តែ​ម្នាក់​ប៉ុណ្ណោះ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​នៅលើ​ថ្នល់​ទាំងយប់។ លុះ​ព្រឹក​ឡើង​ទើប​ប្រទះឃើញ​សព​យុវជន​ម្នាក់ទៀត​នៅក្នុង​ទឹក​ប្រឡាយ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល ។​

 

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​កាល ពី​វេលា​ម៉ោង​១២ និង​១៥​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២ កញ្ញា ២០១៣ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៨ និង​២៩ ស្ថិតក្នុង​ភូមិ​ជ្រៃ​មង្គល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ រីឯ​ម៉ូតូ​ត្រូវ​ជន​ឆ្លៀតឱកាស​លួច​យកទៅ​បាត់​។​

 

​ក្រោយ​កើតហេតុ​រថយន្ត​បង្ក​បាន​បើក​គេច​បាត់ស្រមោល​ចំណែក​សព​ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវ​ក្រុមគ្រួសារ​បញ្ជូនទៅ​ស្រុក កំណើត​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

c4a352a4-a56e-4050-8432-1d43db203fc9

 

Leave a Reply

(*) Required, Your email will not be published